ចិន៖ ក្រុមគ្រួសារសាច់ញាតិរបស់អ្នកដំណើរ ដែលបាន ស្លាប់បាត់បង់ជីវិតនៅលើយន្តហោះ MH370 មានការខឹង សម្បាយ៉ាងខ្លាំង និងបាននាំគ្នាមកតវ៉ា ក្រោយពីទទួលបាន សារមួយថា មិនមាននរណាម្នាក់នៅលើយន្តហោះរស់រាន មានជីវិតឡើយ។ ក្រុមគ្រួសារអ្នកដំណើរជាច្រើន បាននាំ គ្នាធ្វើព្យុះធ្វើភ្លៀងប្រឆាំងតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីក្នុង ទីក្រុងប៉េកាំង បានបញ្ចេញកំហឹងនឹងការស៊ើបអង្កេត ស្វែងរកយន្តហោះយ៉ាងខ្លាំង ដោយពួកគាត់បាននាំគ្នា លើកស្លាកសរសេរជាអក្សរថា “The Malaysian government are murderers”។ ពេល នេះក្រុមស៊ើបអង្កេតកំពុងតែរុករកបំបែកយន្តហោះនោះ តែដោយសារអាកាសធាតុមិន អំណោយផលបានធ្វើអោយដំណើរការស្វែងរកបំបែកយន្តហោះត្រូវបានពន្យាពេល១ថ្ងៃ ទៀត ហើយតាមរយៈអ្នកទទួលបន្ទុកក្នុងការស៊ើបអង្កេតនេះបាននឹងកំពុងតែសិក្សារលើ ករណីនេះ ដោយសន្មត់ថា យន្តហោះនេះអាចត្រូវបានគេបញ្ជាបុកចូលសមុទ្រ ដោយនរណាម្នាក់នៅលើយន្តហោះនេះ។ គួររំលឹកផងដែរថា យន្តហោះរបស់ម៉ាឡេស៊ីបាន បាត់ចេញពីប្រព័ន្ធរ៉ាដាកាលពីព្រឹកថ្ងៃទី៨ ខែមិនា កន្លងទៅ ដោយនៅលើយន្តហោះនោះ មានអ្នកដំណើរសរុប២៣៩នាក់។