ប្រទេសចិន ៖
លោក Louis Koo (古天樂) ធ្វើការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តថ្មីប្រភេទ 3D របស់ហុងកុងក្នុងរឿង Naked Ambition 2 ដែលមានតារាសម្តែងដូចជា Chapman To
(杜汶澤), Josie Ho (何超儀), និងតារា AV របស់ជប៉ុន Taka Katō។ Louis ដែលជាអ្នកចូលរួមផលិតខ្សែភាពយន្ត Naked Ambition 2 ម្នាក់ដែរនោះបានធ្លាប់សម្តែងនៅក្នុងរឿងចាស់ម្តងរួចមកហើយគឺរឿង Naked Ambition ដែលបានថតកាលពីឆ្នាំ ២០០៣ ដែលជាខ្សែភាពយន្តដំបូងនៃការចូលរួមផលិតរបស់គាត់។
ដំបូងឡើយរូបគេគ្មានគម្រោងក្នុងការវិនិយោគក្នុងរឿង Naked Ambition 2 នេះទេ ប៉ុន្តែបន្ទាប់ពីអ្នកដឹកនាំ Chan Hing Ka (陳慶嘉) បានបង្ហាញនូវស្ក្រីបមួយចំនួននៅក្នុងរឿង Louis បានសម្រេចចិត្តថាខ្សែភាពយន្តនេះមានតម្លៃខ្លាំងណាស់ក្នុងការវិនិយោគ៕