ប្រទេសឥណ្ឌា ៖ ប្រភពព័ត៌មានពីភ្នាក់ងារព័ត៌មានឡាយឡាក់ បានរាយការណ៍មកថា ពស់ថ្លាន់១ក្បាលត្រូវបានវះពុះបើកចំហដោយអ្នកភូមិឥណ្ឌា១ក្រុម ដើម្បីយកសត្វជ្រូក១ក្បាល ដែលត្រូវបានពស់នេះលេបទាំងរស់ ខណៈមនុស្សម្នាឈរមើលយ៉ាងច្រើនកុះករ ។
តាមរយៈវីដេអូ បានឲ្យឃើញថា បុរសអ្នកភូមិម្នាក់នោះ បានធ្វើការវះភ្លះពស់នេះយ៉ាងយកចិត្តទុកដាក់បំផុត! ព្រោះខ្លាចក្រែង ស្បែកដ៏មានតម្លៃរបស់វានឹងត្រូវខាតបង់ឥតប្រយោជន៍ ។ ប៉ុន្តែគួរឲ្យសោកស្តាយ, ជាចុងក្រោយ ពួកគេមិនអាចជួយសង្គ្រោះជីវិតជ្រូកនោះបានទេ គឺវាបានងាប់បាត់ទៅហើយ ៕