ដោយសារតែស្ថានភាពវិបត្ដិនិងជម្លោះអធិបតេយ្យភាពប្រទេសជាច្រើន នៅលើពិភពលោកមានសញ្ញាកើនឡើង ដូចជាវិវាទអធិបតេយ្យភាពក្នុងតំបន់ អាស៊ីមានឥណ្ឌា ប៉ាគីស្ថាន ចិន ជប៉ុន ក៏ដូចកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាដើម ។ ក្រៅពីនេះនៅមានតំបន់ អាហ្វ្រិក មជ្ឈិមបូព៌ា ពិសេសគឺតំបន់ អឺរ៉ុបដែលជាការប្រឈមមុខរវាងរុស្ស៊ី នឹងអាមេរិកជុំវិញ ការផ្ដាច់ខ្លួនតំបន់ ស្វយ័តគ្រីមៀចេញពីប្រទេសអ៊ុយក្រែន ចូលប្រទេសរុស្ស៊ី ។ កត្ដាខាងលើបានធ្វើ ឱ្យប្រទេសជាច្រើនខិតខំពង្រឹងកម្លាំង យោធារបស់ខ្លួនខ្លាចមានសង្គ្រាមជា ទ្រង់ទ្រាយធំ ក្លាយទៅជាសង្គ្រាមលោក លើកទី៣គ្រប់ពេលវេលា ។
បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននាំចូលសព្វាវុធច្រើនជាងគេបង្អស់ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ក្នុងនោះមាន ឥណ្ឌានាំចូលសព្វាវុធច្រើនជាងគេ បង្អស់ ។ តាមរបាយការណ៍របស់អង្គការ SIPRI ដែលបានប្រកាសកាលពីថ្ងៃទី១៨ មីនាថា ទីផ្សារសព្វាវុធនៅលើពិភព លោក កើនឡើងរហូតដល់១៤ភាគរយ ក្នុងរយៈពេល៥ឆ្នាំ ។
ប្រទេសដែលនាំមុខក្នុងបញ្ជីដែលនាំ មុខច្រើនជាងគេ គឺឥណ្ឌាបន្ទាប់មកចិន ប៉ាគីស្ថាន អារ៉ាប់រួមអារ៉ាប៊ីសាវអូឌីត ជាដើម ។
តាមរបាយការណ៍របស់ SIPRI ចំនួនសព្វាវុធដែលឥណ្ឌាបានទិញរយៈពេល៥ឆ្នាំកន្លងមកនេះ ខ្ពស់ជាង៣ដង បើប្រៀប ធៀបនឹងគូប្រជែង២ផ្សេងទៀត គឺចិន នឹងប៉ាគីស្ថាន ។ ប្រៀបធៀបនឹងដំណាក់ កាល២០០៤-២០០៨ ចំនួនសព្វាវុធ នៅឥណ្ឌាកើនឡើងដល់១១១ភាគរយ ហើយពេលនេះទីផ្សានាំចូលសព្វាវុធរបស់ ឥណ្ឌាកើនឡើងដល់១៤ភាគរយ សរុប នៃចំនួនការលក់សព្វាវុធនៅលើពិភព លោក ។ ចំណែកចិនជាប្រទេសលំដាប់ ទី២ ប៉ុន្ដែការនាំចូលមានតែ៥ភាគរយ ប៉ុណ្ណោះ ក្នុងចំណោមសព្វាវុធសរុប ។
ក្រុមអ្នកត្រួតពីនិត្យបានបញ្ជាក់ថា ឥណ្ឌាបានឈានមុខចិនជាប្រទេសនាំចូល សព្វាវុធច្រើនជាងគេបង្អស់លើពិពភ លោកចាប់ពីឆ្នាំ២០១០រហូតដល់ពេល នេះ។ ជាមួយវិស័យឧស្សាហកម្មសព្វាវុធ បានខិតខំពង្រីកការស្រាវជ្រាវរបស់ខ្លួន ឱ្យតាមទាន់សម័យបច្ចេកវិទ្យាភាវូបនីយ កម្ម ឥណ្ឌាក៏បានចំណាយប្រាក់ជាច្រើន ដើម្បីទិញសព្វាវុធទំនើបៗតាមឱ្យទាន់ ប្រទេសជិតខាងដែលជាសត្រូវរបស់ខ្លួន។
ក្នុងបញ្ជីឈ្មោះប្រទេសដែលលក់ សព្វាវុធច្រើនជាងគេបង្អស់នៅលើ ពិភពលោក ក្នុងដំណាក់កាលឆ្នាំ២០០៩ -២០១៣ រួមមាន
១-អាមេរិកឈរកំពូលតារាង ប្រទេសដែលលក់សព្វាវុធច្រើនជាង គេបង្អស់ មាន២៩ភាគរយលើទីផ្សា ពិភពលោក ។ ២-រុស្ស៊ី លក់សព្វាវុធ ដល់ទៅ២៧ភាគរយ គឺប្រកៀកអាមេរិក។ ចំណែកប្រទេសលំដាប់ទី៣-៤-៥ មាន ការនាំចេញតែ៧ភាគរយប៉ុណ្ណោះ សម្រាប់ប្រទេសអាល្លឺម៉ង់ ចិននាំចេញ ៦ភាគរយ បារាំង៥ភាគរយ និងអង់គ្លេស ៤ភាគរយ ។
តាមរបាយការណ៍របស់ SIPRI ចំនួន សព្វាវុធដែលឥណ្ឌាទិញពីបរទេសមាន ដល់ទៅ៧៥ភាគរយ ទិញពីប្រទេសរុស្ស៊ី ចំណែកអាមេរិកមានតែ៧ភាគរយ ប៉ុណ្ណោះ។ ប៉ុន្ដែនៅឆ្នាំ២០១៣ ឥណ្ឌាបាន ក្លាយទៅជាអតិថិជនសព្វាវុធធំបំផុត របស់អាមេរិក ។
ចំណែកការលក់សព្វាវុធរបស់ចិន ទៅក្រៅប្រទេសក៏មានភាពរីកចម្រើន ហើយទីផ្សារសព្វាវុធរបស់ចិនកំពុងតែ ពេញនិយម ។ ចំនួនសព្វាវុធដែលប៉ាគិ ស្ថានបានទិញពីបរទេស ក្នុងនោះមាន ៥៤ភាគរយនាំចូលពីប្រទេសចិន ។ នៅ ពេលថ្មីៗនេះ ចិនក៏បានបញ្ចុះបញ្ចូល ប្រទេសដែលជាសមាជិកណាតូ គឺប្រទេស ទួរគីឱ្យទិញប្រព័ន្ធមីស៊ីលការពារដែន អាកាសរបស់ចិន ។
សព្វាវុធរបស់ចិនមានភាពទំនើប ទាន់សម័យមិនចាញ់សព្វាវុធបណ្ដា ប្រទេសលោកខាងលិចនោះឡើយ ហើយ សព្វាវុធរបស់ចិនមានតម្លៃសមរម្យ ទៀតផង អាចនឹងទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាប្រទេសនៅ ជុំវិញពិភពលោកងាកមកទិញសព្វាវុធ ពីប្រទេសចិនម្ដង ៕