ព័ត៌មានអន្តរជាតិ៖ ចិនចាប់ផ្តើមបើកប្រតិបត្តិការរុករកយន្តហោះ នៅលើដីគោក ក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើសន្និសីទកាសែត ផ្តល់ព័ត៌មានចុងក្រោយថ្មីទាក់ទងនឹងការបាត់យន្តហោះ ! គឺចាប់ពេលនោះហើយដែលគេបានដឹងជាផ្លូវការថា យន្តហោះហោះចេញពីក្រុងកូឡាឡាំពួ ទៅកាន់ក្រុងប៉េកាំង បាន បកក្រោយ បញ្ច្រាសទិស បន្ទាប់ពីហោះចេញបានមួយម៉ោង។ និងស្របពេលដែល១០ថ្ងៃមកហើយនៅមិនទាន់ទទួលបានដំណឹងអ្វីសោះពីយន្តហោះម៉ាឡេស៊ី។
បើយោលទៅលើបរិបទនយោបាយបច្ចុប្បន្ន សេចក្តីសន្និដ្ឋានចុងក្រោយមួយទៀតបានបង្ហាញថា ការបាត់យន្តហោះ ជាសា្នដៃប៉ុនប៉ងចេតនាពីបុគ្គលណាម្នាក់ដែលជិះក្នុងយន្តហោះនោះ ៕