ភ្នំពេញៈ ដេកនៅលើគ្រែថង់ទឹកនោមចងជាប់
ប្រដាប់ភេទជានិច្ច ដើម្បីបត់ជើង រីឯជើងទាំងពីរសណ្តូកត្រង់ពុំអាចធ្វើចលនាអ្វីបានក្រៅពីយ
កដៃទាញឲ្យកម្រើកយុវជន ហឿន ចាន់ បានរងរបួសធ្ងន់នៅក្នុងការប្
រើកាំភ្លើងគ្រាប់ពិត ក្នុងការបាញ់បង្ក្រាបរបស់សម
ត្ថកិច្ចទៅលើកម្មកររោងចក្រ SL នៅគល់ស្ពាន ស្ទឹងមានជ័យ ដោយត្រូវគ្រាប់កាំភ្លើងចំចង្កេះខាងឆ្វេងហើយប៉ះពាល់ដល់ខួរឆ្អឹងខ្នងធ្វើឲ្យយុវជនរូប
នេះត្រូវពិការមួយកំណាត់ខ្លួ
នចុះក្រោម។ នៅពេលនេះយុវជនរូបនេះបាននិងកំពុងចាប់ផ្តើមរៀនពីការរស់នៅ
ក្នុងជីវិតថ្មីជាជនពិការបន្ទាប់ពីត្រឡប់មកពីសម្រាកព្យា
បាលនៅប្រទេស វៀតណាម ក្រោយពេលដែលគ្រូពេទ្យបានប្រាប់ថា ជំងឺរបស់គាត់ពុំអាចព្យាបាលបាននោះ។
ស្ថិតក្នុងវ័យ ២៧ឆ្នាំ ហឿន ចាន់ ជានិស្សិតឆ្នាំ ទី៤ នៃសាកលវិទ្យាល័យ ធនធានមនុស្ស និងបានឆ្លៀតពេលបម្រើការងារឲ្យយក្រុមហ៊ុនឯកជនមួយផ្នែកទីផ្យារ មុននឹងធ្លាក់ខ្លួនពិការ គាត់ស្ទើរតែមិនជឿទាល់តែសោះចំពោះវាសនារបស់ខ្លួនដែលបានក្លាយជាជនពិការ ដោយគ្រាន់តែចៃដន្យ បានឈរមើលការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករ។
លោក ហឿន ចាន់ បាននិយាយឲ្យដឹងថា៖ «ក្រោយពីគ្រូពេទ្យនៅស្រុកខ្
មែរបានប្រាប់ថា ខ្ញុំត្រូវពិការមួយជីវិតខ្ញុំអស់សង្ឃឹម ប៉ុន្តែខ្ញុំមានសង្ឃឹមឡើងវិ
ញនៅពេលដែលមានគេថា នៅប្រទេស វៀតណាម ជំងឺខ្ញុំអាចព្យាបាលជា មួយរយភាគរយ ប៉ុន្តែសេចក្តីសង្ឃឹមខ្ញុំត្រូវបានរលាយសូន្យនៅពេលខ្ញុំ
ទៅដល់ពេទ្យពីព្រោះគេបានប្រា
ប់ថា គេមិនអាចព្យាបាលជើងខ្ញុំឲ្យ
ដើរបានដូចមុននោះទេ ដូច្នេះអ្វីដែលខ្ញុំធ្វើបាន
នៅពេលនេះគឺរៀនរស់ក្នុងជីវិត
ថ្មីជាជនពិការ គឺខ្ញុំប្រើដៃរបស់ខ្ញុំជំនួ
សជើង»។
ចាន់ បានចាប់ផ្តើមរស់នៅជីវិតថ្មី
ដោយបន្តការសម្រាកព្យាបាលនៅម
ជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម
កៀនឃ្លាំង ដើម្បីរៀនប្រើដៃរបស់ខ្លួនជំ
នួសឲ្យជើងទាំងពីរដែលបានបាត់
ដោយសារពុំអាចធ្វើចលនាបានអស់
រយៈពេល ៦ថ្ងៃ មកហើយគឺគាត់ត្រូវចាប់ផ្តើមប្រើដៃទ្រទម្ងន់ខ្លួនរបស់គាត់ដោយអូសមួយកំណាត់ខ្លួនឈោងឡើ
ងលើរទេះចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ ហើយសកម្មភាពនេះបានចាប់ផ្តើម
ទៀតនៅពេលរសៀលគឺចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៤ រសៀល។
និយាយទាំងទឹកមុខស្រពោនថា៖ «ដំបូងខ្ញុំមិនចង់រស់ឡើយគឺ ខ្ញុំចង់តែសម្លាប់ខ្លួនពីព្
រោះតូចចិត្តថា ម្តាយធ្លាប់មើលថែតាំងពីតូច ហើយសង្ឃឹមថា នៅពេលរៀនចប់អាចជួយផ្គត់ផ្គង់គ្រួសារបាន ដើម្បីឲ្យម៉ែធូរស្រាលបន្តិច
និងជួយប្អូនឲ្យចូលរៀនថ្នាក់
មហាវិទ្យាល័យបន្ត ប៉ុន្តែអ្វីៗត្រូវបានរលាយអស់ ហើយម្តាយបែរជានៅមើលថែដូចកាល
នៅពីតូចដដែល»។
បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ រុស្ស៊ី អស់រយៈពេល ១៣ថ្ងៃ ក្រុមគ្រួសារ និងសាច់ញាតិរបស់ ហឿន ចាន់ សម្រេចលួចយកយុវជនរូបនេះចេញទៅព្យាបាលនៅប្រទេស វៀតណាម ក្រោយពីសម្រាកព្យាបាលនៅទីនោះអស់រយៈពេល ១០ ថ្ងៃ ក៏បានត្រឡប់មកស្នាក់នៅផ្ទះវិញ ហើយដោយសារតែពុំអាចទ្រាំទ្រនូវការឈឺចាប់បានក៏សម្រេចចិត្
តមក ភ្នំពេញ បន្តទៀតដើម្បីរៀនប្រើដៃរបស់
ខ្លួន។
ចាន់ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំនៅផ្ទះគ្មានថ្នាំលេបពេលធ្វើទុក្ខម្តងៗគឺក្តៅពេញខ្លួនដូចគេដុត ហើយឈាមក៏បាញ់ចេញតាមកន្លែងដែ
លរបួស។ ដោយឃើញខ្ញុំលំបាកទ្រាំពុំបា
នម្តាយខ្ញុំបានទាក់ទងទៅកាន់
អង្គការ លីកាដូ ដើម្បីយកខ្ញុំមកព្យាបាលនៅទី
នេះ»។
បើទោះជារៀនប្រើដៃដើម្បីរុញរ
ទេះឲ្យទៅមុខជំនួសជើងក៏ដោយក៏
យុវជនរូបនោះពុំអាចអង្គុយត្រ
ង់បានយូរដូចមនុស្សធម្មតាបាន
ដែរដោយសារតែរូបគេដំបៅគូទយ៉ា
ងធ្ងន់ធ្ងរ ហើយការសិក្សាដំបូងរបស់គាត់គឺតែងតែធ្វើឲ្យរូបគាត់ធ្លាក់
ពីលើរទេះជាញឹកញាប់ដោយសារតែខ្លួនពុំទាន់ប្រើដៃស្ទាត់ជំនាញនៅឡើយ។ យុវជនរូបនោះក៏ពុំដឹងដែរថា នៅពេលដែលខ្លួនបត់ជើងតូចឬបត់
ជើងធំទេ។
ចាន់ និយាយថា៖ «សព្វថ្ងៃនេះខ្ញុំរស់ពិបាកជាងស្លាប់ ខ្ញុំមិនដឹងទេថាខ្ញុំបត់ជើង
តូចធំគឺខ្ញុំច្របាច់ពោះរបស់
ខ្ញុំបើពេលណារឹងគឺខ្ញុំត្រូ
វទៅបង្គន់យកដៃខ្វះយកលាមកចេញ
។ ក្តីប្រាថ្នាតែមួយគត់ដែលខ្ញុំចង់បាននៅពេលនេះ គឺអាចបត់ដៃជើងដូចគេឯងធម្មតា
»។
យុវជន ហឿន ចាន់ បានត្រូវគ្រាប់នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកម្លាំសមត្ថកិច្ច និងកម្មកររោងចក្រ SL កាលពីថ្ងៃ ទី១២ ខែ វិច្ឆិកា នៅក្បែរវត្ត ស្ទឹងមានជ័យ នៅក្នុងព្រឹត្តិការណ៍នោះក៏មានស្ត្រីអ្នកលក់បាយម្នាក់បា
នត្រូវគ្រាប់ស្លាប់ និងមានមនុស្សជាច្រើននាក់ទៀត
រងរបួស។ បើទោះបីជាកំពុងសម្រាកព្យាបា
លជំងឺនិងរៀនប្រើដៃរបស់ខ្លួន
ជំនួសជើងក៏ដោយ ក៏យុវជនរូបនោះនៅចង់វិលត្រឡប់ចូលសាលារបស់ខ្លួនវិញដើម្បី
បញ្ចប់ការសិក្សាដែលនៅសល់ ១ ឆមាសទៀត ដើម្បីបញ្ចប់បរិញ្ញាបត្រ។
ចាន់ បានថ្លែងថា៖ «ខ្ញុំនឹងបន្តការសិក្សារបស់
ខ្ញុំ ហើយនៅពេលបញ្ចប់ខ្ញុំនឹងរកលុរៀនផ្នែកច្បាប់វិញ ពីព្រោះខ្ញុំចង់ដឹងថា ករណីដូចខ្ញុំអាជ្ញាធររបស់រដ្ឋាភិបាលជាអ្នកបាញ់មកលើខ្ញុំឲ្យរងរបួសរហូតពិការបែជាគ្មាននរណាទទួលខុសត្រូវ តើច្បាប់គេកំណត់ឲ្យធ្វើបែបនេះឬ?»។
ជាកសិករនៅខេត្ត ព្រៃវែង ពុំមានលុយជាប់ខ្លួនច្រើននោះ
ទេ អ្នកស្រី ហួន ឃន អាយុ ៥២ ឆ្នាំ ដែលជាម្តាយរបស់ ចាន់ បានទៅចងការប្រាក់គេ យកប្លង់ដីទៅដាក់ដើម្បីបានប្
រាក់ ៤០០០ ដុល្លារដោយសង្ឃឹមថា អាចធ្វើឲ្យជើងទាំងគូរបស់កូន
អ្នកស្រីអាចដើរបានដូចធម្មតា
វិញ ប៉ុន្តែក្តីសង្ឃឹមត្រូវរលាយ
សូន្យដោយលុយចំនួន ៤០០០ ដុល្លារនោះបានត្រឹមតែអាចវះនិងលាងសម្អាតរំសេវនៅឆ្អឹងខ្ន
ង ចាន់ តែប៉ុណ្ណោះ។
អ្នកស្រី ឃន បាននិយាយរៀបរាប់ថា៖ «ខ្ញុំទៅ វៀតណាម យ៉ាងសម្ងាត់ពុំឲ្យអង្គការឬខាងណាដឹង ទេពីព្រោះខ្លាចគេលួច
ធ្វើបាបកូនខ្ញុំ តែខ្ញុំនៅតែពុំអាចស្វែងរកជើ
ងទាំងពីរឲ្យកូនប្រុសខ្ញុំបា
នវិញ។ រដ្ឋាភិបាលត្រូវទទួលខុសត្រូ
វចំពោះករណីកូនខ្ញុំ ខ្ញុំឆ្អែតចិត្តណាស់កូនខ្ញុំរៀនជិតចប់ទៅហើយ លទ្ធផលដែលទទួលបានគឺជាជនពិកា
រ គេមិនគួរបាញ់កូនខ្ញុំសោះពីព្រោះកូនខ្ញុំមិនមែនចូលរួមបា
តុកម្មទេ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការកា
រពារសិទ្ធិមនុស្ស លីកាដូរ បានថ្លែងឲ្យដឹងថា នៅក្នុងរឿងនេះការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះគឺហាក់ដូចជាមិនមានទេចំពោះពួកគាត់ដោ
យសារតែសមត្ថកិច្ច ក៏ដូចជាមន្ត្រីតុលាការ ពុំបានចាប់ជនដែលប្រព្រឹត្តប
ទល្មើសមកផ្តន្ទាទោសតាមច្បាប់នោះទេ។
លោកថា៖ «ដោយសារតែបញ្ហានេះហើយបានវប្
បធម៌និទណ្ឌភាពនៅតែកើតមានហើយ
អំពើហិង្សាចេះតែបន្តកើតឡើង ហើយភាពអយុត្តិធម៌នៅតែកើតឡើង
ចំពោះជនរងគ្រោះ»។
នៅក្នុងករណីនេះសមត្ថកិច្ចបា
នច្រានចោលការទទួលខុសត្រូវ ចំពោះការស្លាប់អ្នកលក់បាយ និងធ្វើឲ្យមនុស្សរបួស ប៉ុន្តែបានបង្កើតគណៈកម្មការ
ស៊ើបអង្កេតស្វែងរកឃាតកពិត ចំពោះករណីបាញ់ប្រហារនេះដោយបានទម្លាក់កំហុសទាំងអស់ទៅលើជ
ន ទី៣។ ទោះយ៉ាងណា រហូតដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតនោះនៅមិនទាន់រកមនុស្សណាឲ្យមកទទួលប
ន្ទុកនេះនៅឡើយ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ
លើផ្ទៃប្រទេសថ្លែងថា ចំពោះករណីហិង្សារដែលកើតឡើងនៅគល់ស្ពាន ស្ទឹងមានជ័យ គឺគណៈកម្មការកំពុងតែធ្វើការសើបអង្កេតប៉ុន្តែពុំទាន់ទទួល បានលទ្ធផល យ៉ាងណាទេ។
លោកថា៖ «យើងមិនបោះបង់ចោលនូវការស៊ើប
អង្កេតនោះទេគឺយើងនៅតែធ្វើកា
រស៊ើបអង្កេតដើម្បីឲ្យដឹងថា តើខាងណាខុសខាងណាត្រូវ»៕
 |
| ហឿន ចាន់កំពុងខំប្រឹងទប់ខ្លួនចុះពីលើគ្រែឡើងរទេះរុញកាលពីម្សិលមិញ។ រូបថត ផា លីណា |