ភ្នំពេញ ៖ ចោរមួយក្រុមប្រដាប់ដោយអាវុធខ្លីមួយដើមបានបាញ់ប្រហារទៅលើជនរងគ្រោះប្លន់យកម៉ូតូ ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ មួយគ្រឿងទៅបាត់កាលពីវេលាម៉ោង២និង៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ផាន់ ណារិន ភេទប្រុស
អាយុ៣៤ឆ្នាំ ជាបុគ្គលិកសន្និសុខឯកជនមួយ រស់នៅភូមិ-សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-2294 បានរងគ្រោះត្រូវគ្រាប់កាំភ្លើងពីក្រោយខ្នង ។ ចំណែកក្រុមចោរប្លន់មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ស មិនចាំស្លាកលេខ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម ក្រោយធ្វើសកម្មភាពរួចបានជិះគេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយ ម្នាក់ឯងតាមបណ្តោយផ្លូវវ៉េងស្រេង ។ លុះមកដល់ចំណុចកើតហេតុក៏បានជួបនឹងជនសង្ស័យមាន គ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពីបានដកកាំភ្លើងចាញ់ទៅលើជនរងគ្រោះចំពីក្រោយខ្នងបណ្តាលឲ្យជនរងគ្រោះរងរបួសដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុអធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានចុះមកដល់កន្លែង កើតហេតុ និងបញ្ជាឲ្យកម្លាំងនគរបាលខណ្ឌស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាម ច្បាប់ និងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យង៧០ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ ម៉ែត្រដើម្បីសង្គ្រោះ៕