ខេត្ដបន្ទាយមានជ័យ ៖
ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ មួយគ្រឿងបើកបោះពួយ យ៉ាងលឿនឡើងលើទួល ពេលចុះមកវិញបាក់ខ្នងកង់ផ្នែកខាងមុខ បណ្ដាលឱ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ត្រូវសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យ
បង្អែក មង្គលបុរី មិត្ដភាព កម្ពុជា-ជប៉ុន កាលពីវេលាម៉ោង២ ថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០១៤ នៅខាងត្បូងសំណង់តោ ក្នុងភូមិសាស្ដ្រ ឃុំល្វា ស្រុកមង្គលបុរី ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មាន ស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន សំដៅបើកឡើងទួល ខណៈនោះម៉ូតូក៏បាក់ខ្នងកង់ខាងមុខ ដួល ៣ត្រឡប់ បណ្ដាលឱ្យអ្នកបើកបរ រងរបួសធ្ងន់សន្លប់បាត់ស្មារតី រីឯអ្នកជិះពីក្រោយក៏សន្លប់ឈឹង បែកមុខមាត់ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជនរងគ្រោះជាអ្នកបើកម៉ូតូ មានឈ្មោះ សួន សៀង ភេទ ប្រុស អាយុ ១៩ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ឡោម រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ ជនរងគ្រោះទាំង ២នាក់ រស់នៅភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្ដបាត់ដំបង។ បច្ចុប្បន្នម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលចរាចរ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមង្គលបុរី រង់ចាំជនរងគ្រោះជាសះស្បើយ ទើបប្រគល់ម៉ូតូឱ្យវិញ ៕