ខេត្តសៀមរាប ៖
បុរសម្នាក់ក្នុងចំណោចបក្ខពួកជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្ត ដោយអាងលេសស្រវឹងស្រា ។ ហេតុការណ៍
នេះបានកើតឡើតកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅខាងមុខសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួននេះ មុនពេលកើតហេតុបានជិះម៉ូតូ១គ្រឿង ក្នុងសភាពស្រវឹងជោកជាំ ហើយបានអនុភាពនៃសារធាតុស្រវឹងបានវាយបំបែកកញ្ចក់រថយន្តរបស់សមត្ថកិច្ច។ ព្រោះពេលយប់នេះ យើងឃើញមានតែយុវជនម្នាក់នេះទេ ដែលត្រូវក្រុមសមត្ថកិច្ចនគរបាលខ្លាហោះ បានដាក់ខ្នោះគេ នាំយកទៅកន្លែងស្នាក់ការ ដើម្បីសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ៕