ខេត្ដកំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ដកំពង់ចាមសហ ការជាមួយនឹងកម្លាំងនគរបាលស្រុក ពញាក្រែកឃាត់ខ្លួនស្ដ្រីម្នាក់ ខណៈកំពុង លក់ថ្នាំញៀន ។
ករណីបង្ក្រាបការជួញដូរគ្រឿងញៀន នេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង១៩ នៅចំណុច ភូមិបទបន្លា ឃុំកណ្ដោលជ្រុំ ស្រុក ពញាក្រែក ខេត្ដកំពង់ចាម ។
តាមរបាយការណ៍លោកវរសេនីយ៍ ទោសោម រស់ បានឱ្យដឹងថា ស្ដ្រីសង្ស័យ ត្រូវបានឃាត់ខ្លួនឈ្មោះខុន សុកហៃ អាយុ២៦ឆ្នាំ រស់នៅភូមិបទបន្លា ឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ។ ជាមួយ ការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំ ញៀនប្រភេទក្រាម ពណ៌ស ចំនួន២ កញ្ចប់ ទម្ងន់០,០៩៧ ក្រាម និងប្រាក់ ចំនួន១០ដុល្លារ ប្រាក់រៀលចំនួន ៤០. ០០០ រៀល ។
ក្រោយពីឃាត់ខ្លួនជាក់ស្ដែងនេះស្ដ្រី ជាប់សង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ដកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ។
នៅក្នុងរបាយការណ៍នគរបាលពុំមាន ចម្លើយសារភាពនោះទេ តែតាមប្រភព ពីអ្នកភូមិនៃកន្លែងចាប់ខ្លួនស្ដ្រីសង្ស័យ បានបង្ហើបឱ្យដឹងថា ស្ដ្រីសង្ស័យខាងលើ នេះបានធ្វើសកម្មភាពនិងចរាចរលក់ ថ្នាំញៀនយូរក្រាស់ក្រែលមកហើយ ហើយទើបត្រូវបានបង្ក្រាប ។
គួរបញ្ជាក់ថា ស្ដ្រីសង្ស័យត្រូវបាន ចាប់ខ្លួននៅខណៈសមត្ថកិច្ចប្រើបណ្ដាញ ដើម្បីញុះញង់ឱ្យស្ដ្រីសង្ស័យបញ្ចេញថ្នាំ ញៀនយកមកលក់នៅចំណុចចាប់ខ្លួន ៕