ប្រទេសអាមេរិក ៖
តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា នាង Anna Burns ជាកំពូលតារាម៉ូដែលនិងជាប្រពន្ធ របស់កីឡាករបាល់ឱប លោក Wes Welker នៃក្លិប Denver Broncos បានបង្ហាញភាពសិចស៊ី ជាមួយឈុត
ប៊ីគីនី យ៉ាងចាស់ដៃ តាមប្រព័ន្ធអនឡាញ ធ្វើឲ្យគ្រប់ៗគ្នា តាមគយគន់សម្រស់ ពីធម្មជាតិរបស់នាង ដោយមិនដាក់ភ្នែក។
រូបភាពសិចស៊ី របស់នាង Anna Burns ដែលបានបង្ហាញជាសាធារណៈ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនដែលនិយម លេងតាមប្រព័ន្ធអនឡាញ។ រូបភាពសិចស៊ីទាំងនេះ ត្រូវបានទស្សនិកជនប្រុសៗ ដាក់ឈ្មោះឲ្យថា "Shedding" ជារូបភាពមួយដែល ទទួលបានការគាំទ្រ ច្រើនខុសពីធម្មតា និងលើសជាងតារាម៉ូដែល មួយចំនួនដែលមានប្តីរួចហើយ៕