ខេត្ដកំពង់ចាម ៖ ស្រីស្អាតប្រុសសង្ហា មួយក្រុមត្រូវបានកម្លាំងនគរបាលកា រិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាមចាប់ខ្លួន ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ។
ករណីបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅ វេលាម៉ោង១៤និង៣០នាទីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្ដកំពង់ចាម ។
តាមរបាយការណ៍នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ហាញថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុង ករណីប្រកបរបរជួញដូរគ្រឿងញៀននេះ ទី១.ឈ្មោះសុខ ឡៃហេង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់- ក្រុងសួង ខេត្ដកំពង់ចាម, ទី២.ឈ្មោះ ព្រំ ចិត្រ ហៅងោរ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់-ក្រុងសួង, ទី៣.ឈ្មោះសេង សីហា ហៅឡុក ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១៥ ឃុំ ជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម, ទី៤. ឈ្មោះមឿន ស្រីណូ ហៅនូ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិ១៥ ឃុំជប់ ស្រុកត្បូង ឃ្មុំ ខេត្ដកំពង់ចាម ទី៥.ឈ្មោះកែវ សារ៉ាត់ ហៅលីន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិជើងខាល ឃុំមង់ខៀវ ស្រុកត្បូង ឃ្មុំ និងទី៦.ឈ្មោះសុខ ឃាង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុង-ខេត្ដកំពង់ចាម។
របាយការណ៍នគរបាលបានបន្ថែមថា ជាមួយការឃាត់ខ្លួនស្រីស្អាតប្រុសសង្ហា ខ្វះមុខរបរក្រៅពីជួញគ្រឿងញៀនសមត្ថ កិច្ចដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៌សចំនួន១២កញ្ចប់ប្រាក់ញុះញង់១២០.០០០រៀល ម៉ូតូចំនួន៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ទៀត ។
ករណីបង្ក្រាបក្រុមអ្នកជួយដូរគ្រឿង ញៀនខាងលើនេះ នគរបាលប្រឆាំងគ្រឿង ញៀននៃស្នងការខេត្ដបានឱ្យដឹងថា ជន សង្ស័យទាំង៦នាក់នឹងត្រូវបញ្ជូនទៅសា លាដំបូងខេត្ដកំពង់ចាមក្រោយពីសាកសួរបំពេញបែបបទសំណុំរឿងតាមនីតិ វិធី ៕