ខេត្ដបន្ទាយមានជ័យ ៖ ព្រូនិងអ្នក បើករថយន្ដតាក់ស៊ី២នាក់ត្រូវបាននគរបាលស្រុកមង្គលបុរីចាប់ឃាត់ខ្លួនដោយចោទពីបទចាប់ជំរិតទារប្រាក់ពីពលករ ខ្មែរម្នាក់មកពីប្រទេសថៃ ។ ការចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់នេះសមត្ថ កិច្ចធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ចំណុចភូមិចម្ការតាដោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ បន្ទាប់ពីពួកគេជំរិតទារប្រាក់ពីជនរង គ្រោះបានសម្រេចរួចហើយធាក់ជនរង គ្រោះទម្លាក់ពីលើរថយន្ដ ។
លោកវរសេនីយ៍ត្រី យ៉ត សុផលអធិការស្រុកមង្គលបុរីបានប្រាប់ឱ្យដឹង ថា ជនសង្ស័យឈ្មោះនឿន រដ្ឋា ហៅខា ភេទ ប្រុស អាយុ២៦ឆ្នាំ (អ្នកបើកបរ រថយន្ដ) រស់នៅភូមិក្បាលស្ពាន សង្កាត់ ក្រុង ប៉ោយប៉ែតនិងម្នាក់ទៀតឈ្មោះចេង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ(ជាព្រូរថ យន្ដ)រស់នៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកបានប្រាប់ទៀតថាក្រោយពេល ទទួលព័ត៌មានពីហេតុការណ៍ខាងលើភ្លាម លោកក៏បញ្ជាកម្លាំងនគរបាលស្រុកចុះទៅ ចាប់ឃាត់ខ្លួនជនទាំង២នាក់នេះនិងរថយន្ដ១គ្រឿងម៉ាកកាមរី ស៊េរីឆ្នាំ ១៩៩៣ ពណ៌សមួយគ្រឿងពាក់ស្លាកលេខប៉ៃ លិន2A-0446 នៅចំណុចខាងលើ ហើយ ក៏បញ្ជូនទាំងមនុស្សនិងរថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីយក មកចាត់ចែងតាមនីតិវិធីច្បាប់ ។ ក្នុង នោះសមត្ដកិច្ចក៏បាននាំជនរងគ្រោះឈ្មោះសង វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ (ជា កម្មករចំណាកស្រុកមកពីប្រទេសថៃ) រស់នៅភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាកាន ខេត្ដពោធិ៍សាត់ មកកាន់ អធិការដ្ឋាននគរបាលស្រុកដើម្បីដាក់ ពាក្យបណ្ដឹងទៅលើជនសង្ស័យទាំងពីរ នាក់នេះ ។
ជនរងគ្រោះឈ្មោះសង វុទ្ធី បានប្រាប់ ថា រូបគេបានឆ្លងដែនតាមច្រកអន្ដរ ជាតិប៉ោយប៉ែតត្រឡប់មកពីធ្វើការ សំណង់នៅប្រទេសថៃហើយមកស្រុកខ្មែរវិញបានជិះម៉ូតូឌុបបម្រុងមកចំណតរថយន្ដក្រុង ស្រាប់តែនៅបុរសទាំង២នាក់ ខាងលើចាប់ទាញដៃរូបគេហើយរុញ ចូលរថយន្ដដោយប្រាប់ថា ពួកគេដឹក ជូនទៅដល់ផ្ទះយកតែ២៥០បាតហើយ ដាក់ម៉ូយតែម្នាក់ប៉ុណ្ណោះ ។ នៅពេល នោះរូបគេក៏ជិះរថយន្ដនោះមក ។ លុះ រថយន្ដបើកមកដល់ស្រុកមង្គលបុរីពួក គេទាំង២នាក់បានគំរាមទារប្រាក់ចំនួន ៣.៥០០បាតហើយថែមទាំងគំរាមថា បើមិនបានគ្រប់ចំនួនតាមការទាមទារ នោះទេ គឺមានបញ្ហាធ្ងន់ធ្ងរតែម្ដង ។ ខណៈពួកគេបានឆែកឆេររកឃើញប្រាក់ក្នុងខ្លួនមានតែ២.៤០០បាតក៏ទាញយក ប្រាក់នោះអស់ហើយធាក់រូបទម្លាក់ចេញពីរថយន្ដនៅពេលនោះរូបខ្លួនក៏បានស្រែក ឆោឡោឱ្យគេជួយ ។ បន្ទាប់មករូបខ្លួន ឃើញនគរបាលចេញមកធ្វើអន្ដរាគមន៍ ចាប់ឃាត់ខ្លួនអ្នកទាំង២នាក់នោះ ហើ យបញ្ជូនមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចតាមចម្លើយ ពីជនជាប់ចោទបានសារភាពថា ពួក គេពិតជាបានទារប្រាក់ចំនួន៣.៥០០បាតពីជនរងគ្រោះប្រាកកដ ប៉ុន្ដែតម្លៃ នេះជាតម្លៃម៉ៅរថយន្ដពីប៉ោយប៉ែតទៅដល់ស្រុកបាកានខេត្ដពោធិ៍សាត់គឺមិន បានចាប់ជំរិតទារប្រាក់នោះទេ ។ ប៉ុន្ដែ បើយោងតាមការរៀបរាប់ពីសំណាក់ជនរងគ្រោះគឺរូបគេមិនបានម៉ៅរថយន្ដ ជិះនោះទេ ពីព្រោះនៅក្នុងខ្លួនមានតែ ប្រាក់ចំនួន២.៤០០បាតប៉ុណ្ណោះ មានប្រាក់ឯណាហ៊ានម៉ៅរថយន្ដជិះដល់ ទៅតម្លៃ៣.៥០០បាតនោះ ។
លោកអធិការនគរបាលស្រុកមង្គលបុរីបានបញ្ជាក់ឱ្យដឹងទៀតថា ដោយ សមត្ថកិច្ចអនុវត្ដតាមពាក្យបណ្ដឹងជន រងគ្រោះ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ នគរបាលស្រុកមង្គលបុរីកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីយកទៅចាត់ចែងតាមច្បាប់ ៕