ប្រទេសចិន ៖
បើយោងតាមគេហទំព័ររបស់សារព័ត៌មាន
សាមីប៊យ
បានឲ្យដឹងថា បុរសម្នាក់ដែលរស់នៅក្នុងតំបន់ Nanking ប្រទេសចិន បានសម្លាប់ប្រពន្ធខ្លួនឯង ដែលអាយុ២២ឆ្នាំ
បន្ទាប់ពីគាត់បានសង្ស័យថា គេមិនមែនជាឪពុករបស់កូនស្រីអាយុ០៣ខែនោះទេ។ បុរសវ័យ២៤ឆ្នាំរស់នៅជាត្រកូលគ្រួសារអ្នកមានម្នាក់បានរាយការណ៍ ឲ្យដឹងថា គាត់បានចាក់ប្រពន្ធរបស់ខ្លួនចំនួន៤០ដង បន្ទាប់ពីខ្លួនបានត្រលប់មកពីកន្លែងស៊ីផឹកវិញកាលពីថ្ងៃព្រហស្បតិ៍ ។
ប្តីប្រពន្ធដែលបានរៀបពិធីអាពាហ៍ពិពាហ៍យ៉ាងស្តុកស្តម្ភនេះ បានរៀបការជាមួយគ្នាបន្ទាប់ពីជួបគ្នាអស់រយៈពេលបីឆ្នាំកន្លងទៅ។ មិត្តភក្តិរបស់ស្ត្រីម្នាក់នោះបានអះអាងថាប្តីរបស់នាងតែងតែបានចាក់សោរនៅលើផ្ទះនឹងរំលោភលើ រូបរាងកាយរបស់នាង បើសិនជាគាត់មាននៅក្នុងអារម្មណ៍អាក្រក់។ មិត្តភត្តិរបស់ស្ត្រីនោះបាននិយាយថា ស្ត្រីម្នាក់នេះចង់បំពេញសំណុំបែបបទសម្រាប់ការលែងលះ ប៉ុន្តែបុរសនោះមិនចង់ឲ្យទារកទើបនឹងកើតរបស់ពួកនោះទៅនាងទេ៕