រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង17និង00នាទីថ្ងៃទី24ខែកុម្ភះឆ្នាំ2014ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ5នៅជិតធានាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ6 ស្ថិតក្នុងក្រុមទី7 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បណ្ដាលអោយស្ត្រីម្នាក់និងកូនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិង3នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ហើយបានឆក់យកជីវិតម្ដាយនិងកូន2នាក់នោះបង្កឡើងដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិច ពណ៍ក្រហមលាយលឿងពាក់ស្លាក់លេខភ្នំពេញ 3A-0435ដឹកប្រេងចំណុះ1ម៉ឺន6ពាន់លិត្របើកបរដោយឈ្មោះ មាស ឆោម ភេទប្រុស អាយុ58ឆ្នាំ ស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកស្ត្រីរងគ្រោះដែលត្រូវរថយន្តដឹងប្រេងកិនបែកក្បាលធ្លាយខួរស្លាប់ទាំងម្ដាយនិងកូននោះឈ្មោះ លី ពៅ ភេទស្រី អាយុ40ឆ្នាំ មុខរបរដាក់លុយចងការ ស្នាក់នៅក្រោយមន្ទីពេទ្យកាល់ម៉ែត្រ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។(ស្លាប់ធ្លាយខួរ) ចំណែកកូនប្រុសរបស់ស្ត្រីរងគ្រោះម្នាក់ទៀតដែលស្លាប់ដែលនោះមានឈ្មោះ អាពីរ ភេទប្រុស អាយុ2ឆ្នាំកន្លះនិងកូនម្នាក់ទៀតឈ្មោះ អាមួយ ភេទប្រុស អាយុ2ឆ្នាំ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិច បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរ៉េចង្កូតមកខាងស្ដាំដៃហើយក៍បុករទេះលក់ភេសជ្ជដែលគេចតទុកចោលមុខហាងលក់កាហ្វេបណ្ដាលអោយរងរបួស3នាក់ហើយគ្រឿងកំប៉ុងក៍ខ្ចាត់ខ្ចាយរាយប៉ាយពេញដីពេលនោះស្រាប់តែរថយន្តបានបន្ថែមល្បឿនក៍ជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុងតែជិះម៉ូតូម៉ាកស្តុបពីកូនទាពណ៍ប្រផេះពាក់ស្លាក់លេខភ្នំពេញ1CB-5488 ឌុបកូនប្រុស2នាក់ក្នុងទិសដៅស្របទិសគ្នាបណ្ដាលអោយស្ត្រីរូបនោះខ្ទាតចូលក្រោមកង់រថយន្តហើយរថយន្តបានអូសទាំងជនរងគ្រោះទាំងម៉ូតូប្រហែល5ម៉ែត្រទើបឈប់។
ស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ធបាននាំគ្នាជួយសង្គ្រោះតែមិនអាចជួយបានដោយរថយន្តបានកិនធ្លាយខួរបាត់ហើយចំណែកកូនប្រុសរបស់ស្ត្រីរងគ្រោះទាំង2នាក់នោះត្រូវរថយន្តអូសចូលក្រោមរថយន្តជាមួយម៉ូតូប្រជាពលរដ្ធបាននាំគ្នាយកដែលដូយមកដូយរថយន្តដើម្បីយកក្មេងទាំង2នាក់ចេញមកក្រៅហើយក៍នាំយកទៅមន្ទីពេទ្យសម្ដេចឪដែលនៅក្បែលកន្លែងកើតហេតុដោយអាការះធ្ងន់ធ្ងរពេកកូនប្រុសរងគ្រោះទាំង2នាក់នោះដែលជាកូនភ្លោះបានស្លាប់ម្នាក់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។ សពស្ត្រីរងគ្រោះនិងកូនម្នាក់ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ធានចំណែកកូនប្រុសរបស់ស្ត្រីរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់នោះត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យគុន្ធបុប្ផានិងជនរងគ្រោះ3នាក់ទៀតបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ។