ខេត្តកំពង់ធំ ៖
កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវេលាម៉ោង៨និង៣០នាទីយប់មានគោយន្តកែច្នៃចំនួន ៤ គ្រឿង រទេះក្របី២គ្រឿងបានធ្វើសកម្មភាពដឹកឈើតាប់ ពេញ
ប្រៀបចេញពីចំណុចវាលស្នងអន ឃុំសុខចិត្ត ស្រុកសណ្តាន់ ក្នុងគោលដៅទៅទម្លាក់នៅឃុំក្រយៀដងក្តា ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយក្បួនដឹកឈើទាំងនោះត្រូវបានដឹកយកទៅស្តុកទុកនៅឃុំក្រយៀ ក្រោយមកទើបមានឈ្មួញមកដឹកបន្តទៀតម្ចាស់ឈើត្រូវបានគេស្គាល់ឈ្មោះ អេង ជាឈ្មួញ ដុះស្លែទិញទឹកចិត្តមេព្រៃ និងស្ថាប័នដ៍ទៃទៀត ក្នុងការបើកផ្លូវរកស៊ីដឹកឈើខុសច្បាប់។
ភាពមិនអើពើនៃលោកមេព្រៃចំពោះបទល្មើសព្រៃឈើ ដឹកដូចហែកឋិននេះ ត្រូវបានមហាជនរិះគន់យ៉ាងធ្ងន់ធ្ងរទីណាមានមេព្រៃ ទីនោះប្រាកដជាព្រៃឈើ រលាយហិនហោចមិនខានឡើយ ដោយសារតែមេព្រៃបានក្លាយខ្លួនជាមេខ្មូតតាមគ្នា ដែលជាប្រពៃណីដែលឆ្លងតាមជាដែលជាជំងឺមហារីកដ៏ធ្ងន់ធ្ងរ ។ ចំណែកមហាជនមួយចំនួនទៀតបានរិះគន់ចំៗថា ប្រហែលជា លោក ឆេងគឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ ដាក់មនុស្សឲ្យចាំរកលុយ សម្រាប់ចញ្ចឹមឆ្នាំបាយទេដឹង បានជាសមត្ថកិច្ចមេព្រៃក្បត់ឆន្ទះអនុវត្តន៍ផ្ទុយពីច្បាប់ មិនគោរពតួនាទីរបស់ខ្លួនក្នុងការអភិរក្សថែរក្សាធនធានធម្មជាតិ ៕