រាជធានីភ្នំពេញ ៖
យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តម៉ាករ៉េវហ្វពណ៌ទឹកប្រាក់ បើកបុករះ ផ្ទះប្រជាពល
រដ្ឋទៀត ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពី វេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅមុខគ្លីនិកយីហោ សុភាគ្លីនិក និងសម្ពព ស្ថិតនៅតាមផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសដែលគេមិនស្គាល់អត្តសញ្ញាណបានបើករថយន្តម៉ាករ៉េវហ្វ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2L-6906 បានបើកប្រជែងជាមួយរថយន្តស៊ីអរវី មួយគ្រឿងទៀត ។ លុះពេលមកដល់មុខគ្លីនិកយីហោខាងលើដោយសារល្បឿនលឿនផងនោះ ក៏បានជ្រុលទៅបុកអ្នកជិះម៉ូតូស្មាស់បណ្តាលឲ្យដួលម៉ូតូរងរបួសទាំង៣នាក់ បុកចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ បណ្តាលឲ្យជ្រុលទៅបុករថយន្តដែលចតចោលម៉ាកលុច្សស៊ីស មួយគ្រឿង ហើយរថយន្តលុច្សស៊ីស បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកប៉ាជេរ៉ូ រួចហើយ រថយន្តប៉ាជេរ៉ូ បានជ្រុលទៅបុក ម៉ូតូចំនួន២គ្រឿងដែលចតចោលដែរបណ្តាលឲ្យរងការខូចខាតផងដែរ។
ក្រោយកើតហេតុបុរសដែលបើករថយន្តបង្ក បានរត់ចូលគ្លីនិក យីហោ សុភាគ្លីនិក និងសម្ពព ដេកធ្វើព្រងើយ ហាក់ដូចគ្មានរឿងអ្វីសោះ ។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដើម្បីមានចំណាត់ការតាមច្បាប់៕