ខេត្តកណ្តាល ៖
ក្មេងស្រីជំទង់ម្នាក់ បានស្លាប់ភ្លាមៗ ដោយសាររថយន្តឈ្មួល បើកបុកពីក្រោយ ពេលកំពុងដើរតាមដងផ្លូវ កាលពីវេលាម៉ោង ១និង២៥ នាទីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
ហើយភ្លាមៗនោះជនបង្ក រួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំយកទៅ កសាងសំណុំរឿងផងដែរ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ពន្លក គីមជ្រា អាយុ ១៤ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុខាងលើ បានដើរតាមចិញ្ចើមផ្លូវ រហូតមកដល់ចំណុចកើតហេតុ ដែលមានផ្លូវកោងខ្លាំង ស្រាប់តែរថយន្តបង្ក ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2Q-2426 បើកបរក្នុងល្បឿនលឿនផងនោះ មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះ ស្លាប់ភ្លាមៗតែម្តង។
អ្នកបើកបរឈ្មោះ ឆេង ស៊ីឡេង អាយុ ៣១ឆ្នាំ រស់នៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗផងដែរ។ ទាំងរថយន្ត និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ច យកទៅកាន់អធិការដ្ឋាន ស្រុកស្អាង ហើយសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕