ភ្នំពេញ ៖ កម្មកររោងចក្រយូដាហ្គាមេនអ៊ិនដាស់ស្រ្ទី ប្រមាណ៣០០នាក់បានធ្វើកូដកម្មបិទផ្លូវចំនួន៥ថ្ងៃមកហើយដោយទាមទារលក្ខខណ្ឌ៩ចំណុចពីថៅកែរោងចក្រ ដែលការទាមទារធ្វើឡើងចាប់ម៉ោង៧ព្រឹក ថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតែពុំមានដំណោះស្រាយនៅឡើយទេ ។
គួរបញ្ជាក់ថា រោងចក្រខាងលើមានទីតាំងស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៕