រាជធានីភ្នំពេញ ៖
យុវជនឈាមរាវអាយុ ១៨ ឆ្នាំម្នាក់ ជាប់ចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ ១៣ ឆ្នាំ តែមិនបានសម្រេចចំនួន ២ ដង នៅចំណុចវាលស្រែខាងត្បូង រោងលក់ទឹកត្នោតជូរ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង
ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅមុខផ្ទះ ក្នុងភូមិត្រពាំងចក សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាត់ទោស តាមច្បាប់។
ជនជាប់ចោទមានឈ្មោះ សូ ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ ជាសិស្សនៅវិទ្យាល័យពងទឹក មានទីលំនៅ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ស្រីនិច អាយុ ១៣ឆ្នាំ ជាសិស្ស មានទីលំនៅ ក្នុងភូមិព្រៃសលិច សង្កាត់ ព្រៃស ខណ្ឌដង្កោ ។ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឈ្មោះ សូ ឆានី បានទូរស័ព្ទ ហៅឲ្យចេញក្រៅផ្ទះមួយភ្លែត ដោយបបួលទៅដើរលេង ជាមួយគ្នាដោយជិះ ម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ។
ឈ្មោះ សូ ឆានី បានឌុបនាងទៅតូបលក់ទឹកត្នោតជូរ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយបានស្ទុះទៅអោបថើប និយាយលួងលោម សុំឲ្យនាងប្រគល់ខ្លួនប្រាណ ឲ្យនាងមិនព្រម បានរត់សំដៅទៅផ្ទះវិញ ក៏ត្រូវឈ្មោះ សូ ឆានី ជិះម៉ូតូតាមក្រោយ ដឹកជូនត្រឡប់ទៅផ្ទះវិញ ហើយឈ្មោះ សូ ឆានី បានសុំខ្ចីលុយនាង ២០ដុល្លារ តែអត់មានលុយ បានឲ្យចិញ្ចៀនប្លាទីន ព្រោះខ្លាចឈ្មោះ សូ ឆានី ធ្វើបាប ។
រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឈ្មោះ សូ ឆានី បានទូរស័ព្ទហៅនាង ទៅយកចិញ្ចៀនវិញ ក៏ប្រើល្បិចចាប់អោបថើប ហើយផ្តួលនាងទៅលើដី រួចឡើងពោបពីលើ ថើបញក់ញី តែត្រូវនាងរើបំរះរួចខ្លួន ហើយនាងបានប្រាប់ម្តាយ នាំគ្នាទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សូ ឆានី នៅថ្ងៃទី១៥ ខែកុម្ភៈ ។ ជនជាប់ចោទ បានឲ្យដឹងថា ខ្លួនបានស្គាល់នាង តាមរយៈការរៀន ភាសាអង់គ្លេសជាមួយគ្នា ហើយខ្លួនពិតជាប្រព្រឹត្ត ដូចការចោទប្រកាន់ របស់ក្មេងស្រីរងគ្រោះមែន ហើយបាន អោបថើបនិង ឡើងពោបពីលើ ប៉ុនប៉ងរំលោត តែមិនបានសំរេចទេ៕