ខេត្តបន្ទាយមានជ័យ ៖
បុរសម្នាក់បានឡើងទៅចង.ក លើដើមឈើកម្ពស់ជិត ១០ ម៉ែត្រ នៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១២ ថ្ងៃត្រង់
ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីបាត់ខ្លួន ពេលទៀបភ្លឺ។
ជនរងគ្រោះឈ្មោះ យ៉ង់ អឿន អាយុ ៥០ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិកើតហេតុ បានចង.កនឹងខ្សែគោ នៅលើដើមដង្កោ ចម្ងាយពីផ្ទះរបស់ខ្លួន ប្រហែលជា ៥០០ម៉ែត្រ។ ស្ត្រីឈ្មោះ រឹម សាលួត អាយុ ៤៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា សពរងគ្រោះបាត់ពីផ្ទះ នៅវេលាម៉ោងប្រហែល ២ទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ មិនដឹងទៅណានោះទេ ប៉ុន្តែជនរងគ្រោះ កើតជំងឺកំរោលចូលចេះតែនិយាយច្រើន មិនដេកមិននៅ ធ្វើឲ្យប្រពន្ធនិងកូនៗ អត់ងងុយ ហើយជនរងគ្រោះប្រកាច់ជាញឹកញាប់ផងដែរ។
ពេលជនរងគ្រោះបាត់ខ្លួន គឺស្ត្រីជាប្រពន្ធនិងកូនៗ បាននាំគ្នាដើររកជាច្រើនកន្លែង តែរកមិនឃើញ ទើបតែដល់ពេលអ្នកជិតខាង ទៅរកអុសបានប្រទះឃើញ ហើយមកប្រាប់ទើប ស្ត្រីជាប្រពន្ធ និងកូនៗ ក៏នាំគ្នាទៅកន្លែងកើតហេតុ និងសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត ឲ្យទៅធ្វើកោសល្យវិច័យ ។ គ្រូពេទ្យជំនាញបានបញ្ជាក់ថា សពរងគ្រោះបានចង.ក ធ្វើអត្តឃាត មិនមានស្លាកស្នាមនៃ ការធ្វើទារុណកម្ម ណាមួយនោះទេ៕