ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បើកបរម៉ូតូលឿនមិនប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងនៅចិញ្ចើមផ្លូវជាតិលេខ២១
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បានបង់ជីវិត មានឈ្មោះ លី សារឿន ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិលេខ៩ ឃុំជ្រោយតាកែវ ស្រុកោះធំ និងអ្នករួមដំណើរ រងរបួសស្រាលនោះមានឈ្មោះ សន សិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំមានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ។ ជនរងគ្រោះទាំង២នាក់បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅជាកម្មករកាប់ជ្រូក ។
ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក
សាន់យ៉ាន់ ពណ៌ក្រហម គ្មានស្លាកលេខ
។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ២១
B
ក្នុងទិសដៅពីជើងទៅត្បូង
ក្នុង
ល្បឿនលឿន និងមិនមានពាក់មួកការពារសុវត្ថិភាពទេ ។ លុះបើកមកដល់ចំណុចកើតហេតុ ពុំដឹងជាមានរឿងអ្វីកើតឡើងនៅពេលបើកបរ ស្រាប់តែម៉ូតូជនរងគ្រោះឡើងលើចិញ្ចើមផ្លូវជាតិជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលបោកផ្ទុបជាមួយបង្គោលភ្លើង ធ្វើឲ្យអ្នកបើកបរស្លាប់មួយរំពេច និងអ្នករួមដំណើរជាមួយរងរបួសស្រាល ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុហៅរថយន្តសាមុយដឹកជនរងគ្រោះដែលរងរបួសយកទៅសង្គ្រោះនៅមន្ទីរកែវសាន ក្រុងតាខ្មៅ ។ ចំណែកឯម៉ូតូត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ៕