ប្រទេសវៀតណាម ៖
ក្នុងរយៈពេល៣ ថ្ងៃមកនេះ មានមនុស្សជាច្រើនបាននាំគ្នាទៅកាន់ភូមិ Phuoc Lam ឃុំ Ninh Xuan Ninh Hoa ខេត្ត Khanh Hoa (វៀតណាម) ដើម្បីមើលជ្រូកចម្លែក
មានចង្កូម៤។ លោក Nguyen Thai Fuel អាយុ ៦៣ ឆ្នាំ ជាម្ចាស់ជ្រូកនេះមាន ទីលំនៅតាមជាប់ផ្លូវជាតិលេខ ២៦ ដែលតភ្ជាប់ស្រុក Ninh Hoa និងខេត្ត Dak Lak បាននិយាយថា បច្ចុប្បន្នមានប្រជាពលរដ្ឋមកទីជិតឆ្ងាយ បានប្រមូលគ្នាមកមើលជ្រូករបស់គាត់មិនតិចនាក់ទេក្នុង១ថ្ងៃៗ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រវៀតណាមឈ្មោះ
វៀតណាមOnline
។
គាត់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ជ្រូករបស់គាត់មានទម្ងន់ប្រហែល ៦០ គ.ក្រ សម្បុរពពាល មានរោមក្រាស់វែងៗ ប៉ុន្តែអ្វីដែលគួរចម្លែកនោះ គឺវាមានចង្កូមដល់ទៅ ៤ លេចចេញក្រៅវែងៗខុសពីជ្រូកធម្មតាដទៃទៀត ដោយឆ្មេញក្រោម២ មានសណ្ឋានវែងមុតស្រួចប្រវែង ១០ សង់ទីម៉ែត្រ និងឆ្មេញក្រោមនៅជាប់គ្នា២ទៀតខ្លីជាងពាក់កណ្តាល ប្រវែងប្រហែល ៣ សង់ទីម៉ែត្រ៕