ខេត្ដកំពង់ចាម ៖ មនុស្សមួយក្រុមមានគ្នា១០នាក់ បានជិះម៉ូតូដេញកាប់ គ្នាដូចភាពយន្ដហុងកុងបណ្ដាលឱ្យបុរស ម្នាក់រងរបួសធ្ងន់ ខណៈចេញពីរាំលេង នៅក្លឹប BLUE (ភ្លូ) ផ្សារាត្រី តែគេមិនត្រូវបានដឹងថា មកពីមូលហេតុអ្វី នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ចាប់ពីមុខ ក្លឹបរហូតដល់ចំណុចក្រោយផ្សារធំថ្មី ខាងលិចក្នុងភូមិទី៩ សង្កាត់-ក្រុងកំពង់ ចាម ទើបកាប់បានសម្រេច។ ក្រោយ បង្កហេតុមនុស្ស១០នាក់បានជិះម៉ូតូរត់ គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា ជនរងគ្រោះត្រូវគេកាប់ឈ្មោះ ហេង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំ នៅភូមិ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ អនាគតខេត្ដត្បូងឃ្មុំ។
សមត្ថកិច្ចបន្ដទៀតថា ជនរងគ្រោះ ត្រូវគេកាប់បណ្ដាលឱ្យត្រូវកដៃខាងស្ដាំ ចំក្បាលខាងលើនិងជង្គង់ខាងស្ដាំរងរបួស ធ្ងន់ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្ដ។
នគរបាលឱ្យដឹងទៀតថា ក្រោយកើត ហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវ ជ្រាវនិងតាមចាប់ជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ៕