ក្នុងពេលដែលបណ្ដារដ្ឋស្ថិតនៅភាគ ខាងកើតអាមេរិកបានប្រឈមអាកាស ធាតុត្រជាក់មិនធ្លាប់មានពីមុនមកបង្ក ឱ្យមានព្រឹលធ្លាក់យ៉ាងច្រើន ។ ក្នុងពេល ជាមួយគ្នានោះ ផ្ទៃដី៤០ភាគរយរបស់ អាមេរិកកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ជាប្រវត្ដិសាស្ដ្រផងដែរ ។
បណ្ដាញផ្សព្វផ្សាយអាមេរិកបាន បញ្ជាក់ថា ផ្ទៃដីសម្រាប់កសិកម្មនៅ កាលីហ្វ័នីញ៉ាបែកហែងដោយអាកាស ធាតុក្ដៅ គ្មានភ្លៀងធ្លាក់ ធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាពប្រជាកសិករ និង បុគ្គលិកក្រុមហ៊ុនក្នុងតំបន់ ។
សារព័ត៌មាន Le Monde បានដក ស្រង់សម្ដីសាស្ដ្រាចារ្យ Linn Ingram មកពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័នីញ៉ាបានបញ្ជាក់ថា គ្រោះរាំងស្ងួតលើកនេះ អាចបំបែកឯតទក្កកម្មពីគ្រោះរាំងស្ងួត កាលពីទសវត្សរ៍១៥៨០ ប្រសិនបើគ្រោះ រាំងស្ងួតនៅតែអូសបន្លាយតទៅមុខទៀត ។
តាមអ្នកឯកទេស ដោយសារបម្រែ បម្រួលអាកាសធាតុ តំបន់ជាច្រើននៅ អាមេរិកកំពុងប្រឈមនឹងការខ្វះទឹកប្រើ ប្រាស់ ។ ចំណែកតំបន់ដែលតែងតែរង គ្រោះទឹកជំនន់នឹងប្រឈមនូវភ្លៀងធ្លាក់ ខ្លាំង ។ ដូច្នេះគ្រោះទឹកជំនន់ជាទ្រង់ទ្រាយ ធំអាចនឹងកើតមានឡើងគ្រប់ពេលវេលា ។
ក្នុងពេលជាមួយគ្នានោះព្យុះព្រឹលជា ប្រវត្ដិសាស្ដ្របានវាយប្រហារតំបន់ ភាគខាងត្បូងអាមេរិកនិងបន្ដវាយ ប្រហារតំបន់ភាគខាងកើតនាថ្ងៃទី១៣ កុម្ភៈ ។ ក្នុងពេលជាមួយគ្នានោះក្នុង ប្រទេសអង់គ្លេសក៏បានរងការវាយ ប្រហារដោយគ្រោះទឹកជំនន់ថ្ងៃទី៤ ជា បន្ដបន្ទាប់ ធ្វើឱ្យពលរដ្ឋរស់នៅយ៉ាង លំបាកវេទនា ។
នៅតំបន់ភាគខាងត្បូងអាមេរិក ពល រដ្ឋជាង៥០០ពាន់គ្រួសារនិងក្រុមហ៊ុន សហគ្រាសនានាត្រូវបិទទ្វារដោយសារ តែខ្វះថាមពលអគ្គិសនី។ ជើងហោះហើរ ជាង៣៣០០ជើងត្រូវលុបចោលដោយ អាកាសធាតុមិនអំណោយផលព្រឹលធ្លាក់ខ្លាំងពេក ។ ព្យុះព្រឹលជាប្រវត្ដិសាស្ដ្រ វាយប្រហារជាលើកទី៣ហើយ ធ្វើឱ្យរដ្ឋ ចំនួន២២រងផលប៉ះពាល់ក្នុងនោះមាន មនុស្ស១៣នាក់ស្លាប់ ។ នៅតំបន់ប្រជុំ ជននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងទីក្រុង បូស្ដុនព្រឹលធ្លាក់មានកម្រាស់ដល់ទៅ ២០សង់ទីម៉ែត្រ ។
ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បានប្រកាសថា នៅរដ្ឋ Pennsylvania រហូតដល់តំបន់ New England ស្ថិត នៅភាគឦសានអាមេរិកមានព្រឹលធ្លាក់កម្រាសដល់ទៅ៣០សង់ទីម៉ែត្រនៅថ្ងៃទី១៣ កុម្ភៈ។ ព្យុះព្រឹលលើកនេះត្រូវបាន គេចាត់ទុកថា ជាប្រវត្ដិសាស្ដ្រ ដោយ មានដើមឈើធំតូចជាច្រើនបាក់រលំដួល ពេញផ្លូវ ខ្សែភ្លើងក៏កកដែរ ផ្លូវថ្នល់ក្លាយ ទៅជាកន្លែងចតរថយន្ដ ដោយរថយន្ដជា ច្រើនជាប់គាំងនៅទីនោះមិនអាចងាក ទៅណាបានឡើយ ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានបើកកម្មវិធីផ្ដល់ជំនួយ ដោយលោកបានប្រកាសពីគ្រោះអាសន្ននៅរដ្ឋ South Carolina និងបណ្ដារដ្ឋជិត ខាងនៅភាគខាងជើងមានរដ្ឋ Georgia ជាដើម ។
មន្ដ្រីក្នុងតំបន់បានយកសម្ភារស្បៀងអាហារចែកចាយឱ្យពលរដ្ឋដែលមិនអាច ចេញទៅណារួចដោយព្យុះព្រឹល។ ពលរដ្ឋដែលធ្វើដំណើរតាមរថយន្ដក៏ចាកចេញ ចោលរថយន្ដធ្វើដំណើរទៅផ្ទះក្នុងអាកាស ធាតុត្រជាក់ព្រឹលគ្របដណ្ដប់ពេញរថយន្ដ ៕