តាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្ដរបស់បរទេសនៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៤ បានប្រាប់ឱ្យដឹងថា នាង Yu Tai Ayu ដែលជា បវរកញ្ញា Miss Universe ២០១៤ របស់ចិនបាន ធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលចំពោះការបញ្ចេញរូបអាក្រាត ស្ទើរទាំងស្រុងជាមួយអាវរោមសត្វ ធ្វើឱ្យប្រុសៗឈ្លក់វង្វេង ។
ប្រភពខាងលើបានឱ្យដឹងថា នាង Yu Tai Ayu បានបង្ហាញភាពសិចស៊ីជា មួយអាវរោមសត្វ ពណ៌ទឹកប៊ិច ជា សាធារណៈលើកទី១ បន្ទាប់ពីនាងបាន ជាប់ជាបវរកញ្ញា Miss Universe ២០១៤ ។ រូបភាពនេះទទួលបានការចាប់អារម្មណ៍ ពីអ្នកនិយមលេងតាមប្រព័ន្ធអនឡាញ រាប់លាននាក់ចូលទស្សនា តែក្នុងរយៈ ពេលប៉ុន្មាននាទីប៉ុណ្ណោះ ៕