ពិតជាប្លែកសម្រាប់ ទស្សនិកជន ដែលនិយមចូលចិត្ត ទស្សនាការប្រកួតកីឡា
ប្រដាល់សេរី បន្ទាប់ពីងាកមកទស្សនា ជាមួយនឹងវីដេអូ រយៈពេលខ្លីមួយ
ដែលបង្ហាញអំពី ការប្រកួតកីឡាប្រដាល់ ដោយយកក្រណាត់ខ្មៅ ចងបិទភ្នែករួច
ទើបធ្វើការប្រកួត ។
យើងធ្លាប់តែទស្សនា ការប្រកួតកីឡាប្រដាល់សេរី ដោយប្រើ កែវភ្នែកទាំងគូ
ដើម្បីគេចរាល់សកម្មភាព នៃការរវាយចេញ របស់គូសត្រូវខ្លួន ប៉ុន្ដែថ្មីៗនេះ
វីដេអូរយៈពេល ៣នាទីកន្លះ ត្រូវបានគេថតបង្ហោះ នៅក្នុងប្រព័ន្ទ Youtube
នឹងទទួលបានការគាំទ្រ យ៉ាងច្រើនទៀតផង ។
ការប្រកួតនៅក្នុងវីដេអូនោះ កីឡាករទាំង២ មិនបានប្រើ
ភ្នែកមើលគ្នាទៅវិញទៅមកឡើយ គឺប្រើដៃ និងជើងវាយចេញស្មានៗប៉ុណ្ណោះ ។
ប៉ុន្ដែអ្នកដែល ត្រូវឈឺសាច់ ហើយគេចឡើងវិលមុខនោះ គឺអាជ្ញាកណ្ដាល
ដែលត្រូវបានកីឡាករទាំង២ ទាត់ផិតៗកញ្ចឹងករ ៕