ការរួមភេទ គឺជាសុភមង្គលមួយបែបដែលមិនអាចខ្វះបាន
មិនថាមនុស្សឬក៏សត្វទេ តែងតែប្រព្រឹត្តវាជាប្រក្រតី។
អ្នកឯកទេសខាងសុខភាពផ្លូវភេទ បានស្រាវជ្រាវរកឃើញថា
មនុស្សប្រុសដែលមិនសូវរួមភេទបានញឹកញាប់
គឺប្រឈមខ្លាំងជាមួយជំងឺបេះដូង និងសរសៃឈាម ។
វេជ្ជបណ្ឌិត Susan A. Hall
អ្នកស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអំពីជំងឺរាតត្បាត
នៅឯវិទ្យាស្ថានស្រាវជ្រាវ New England បានសរសេរថា
មនុស្សប្រុសដែលរួមភេទបានតែ១ដងក្នុង១ខែ ឬតិចជាងនេះ
គឺប្រឈមកាន់តែខ្ពស់ជាមួយជំងឺបេះដូង និងសរសៃឈាម។
ការសិក្សាថ្មីនេះ មានមនុស្សប្រុសចូលរួមចំនួន១១៦៥នាក់
មានអាយុជាមធ្យម៥០ឆ្នាំ ដែលគ្មានប្រវត្តិកើតជំងឺបេះដូង ឬសរសៃឈាម។
ក្នុងចំណោមនោះ មាន២១៣នាក់ងាប់លិង្គ
ហើយត្រូវបានធ្វើការតាមដានរយៈពេលជាមធ្យម១៦ឆ្នាំ។
ជាលទ្ធផលបានបង្ហាញថា អ្នកដែលមិនសូវមានការរួមភេទញឹកញាប់
មានការប្រឈមកាន់តែខ្ពស់ជាមួយជំងឺបេះដូង និងសរសៃឈាម
បើធៀបជាមួយមនុស្សប្រុសដែលរួមភេទយ៉ាងតិចណាស់២ទៅ៣ដងក្នុងមួយសប្តាហ៍
គឺខ្ពស់ជាងរហូតដល់ទៅ៤៥% ។វេជ្ជបណ្ឌិត Susan A. Hall បានបញ្ជាក់ថា
“មនុស្សប្រុសដែលសកម្មក្នុងការរួមភេទ ចំណង់ផ្លូវភេទ និងសមត្ថភាពរាងកាយ គឺជាមនុស្សដែលមានសុខភាពល្អទាំងស្រុងហើយ” ។ លោកបានបន្ថែមទៀតថា
“មនុស្ស
ប្រុសដែលរួមភេទបានទៀងទាត់
គឺអាចបង្កើនភាពស្និទ្ធស្នាលជាមួយដៃគូររបស់គេបានថែមទៀតផង។
ការធ្វើដូច្នេះ
ក៏ជាការជួយការពារសុខភាពតាមរយៈការកាត់បន្ថយភាពតានតឹងផងដែរ”៕