រាជធានីភ្នំពេញ៖
តាមរយៈរឿងទុំទាវ ក្នុងរជ្ជកាលនៃស្តេចរាមាជើងព្រៃ
ត្បូងឃ្មុំជាខេត្តមួយ ទឹកដីនាងទាវ
ដែលគេគ្រប់គ្នាបានស្គាល់តាមរយៈរឿងប្រលោមលោកមួយនេះ។
ក្រោយមកខេត្តនេះបានក្លាយជា ឈ្មោះស្រុកមួយនៃខេត្តកំពង់ចាម
ប៉ុន្តែសម្រាប់ចាប់ពីដើមឆ្នាំ២០១៤នេះតទៅ ត្បូងឃ្មុំបានក្លាយជា
ខេត្តមួយវិញហើយ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្នុងការបង្កើតខេត្តថ្មីនេះ
បានធ្វើឡើង តាមការទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន។
ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ស្តីពីការបង្កើតខេត្តថ្មីនេះ
ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយបានផ្សព្វផ្សាយដល់អ្នកកាសែត
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់
សម្រេចបង្កើតខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន
៦ ពីខេត្តកំពង់ចាម គឺក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ
ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់។
បូករួមទាំងខេត្តថ្មីនេះ កម្ពុជា នឹងមានខេត្តចំនួន ២៤
និងរាជធានី១គឺរាជធានីភ្នំពេញ។