តៃវ៉ាន់ ៖ ដើមទ្រូងយារ ធ្លាក់ គឺជាកង្វល់របស់មិត្តិនារីនាយុគសម័យនេះ ពីព្រោះដើមទ្រូងវាជាផ្នែកទាក់ទាញមួយចម្បងបំផុតសម្រាប់ក្រសែភ្នែកនៃមជ្ឈដ្ឋានជុំវិញ ពិសេសបុរសៗ ដែល
សម្លឹងដំបូង ។ ប្រសិនបើដើមទ្រូងមូលក្លំ តឹងណែន និងធំទ្រលូកទ្រលន់នោះ វាជាការស្ងើចសរសើរ មិនដាច់ពីមាត់ឡើយ ។ នាង Amber Ann (安心亞) គឺជាតារាមួយដួងដែលមានដើមទ្រូងពោរពេញទៅដោយលក្ខណៈឥតខ្ជោះ ដែលជាទម្រង់មួយមើលទៅគួរឲ្យស្រឡាញ់ ។ នេះបើយោងតាមគេហទំព័រ
ម៉ៃដាយលី
ដែលបានចុះផ្សាយកាលពីពេលកន្លងទៅនេះ។
តារាមួយដួងដែលមានវ័យ ២៦ ឆ្នាំ ដែលមកពីតៃវ៉ាន់ត្រូវបានគេប្រសិទ្ធិនាមឲ្យ”ស្ត្រីដែលសិចស៊ីជាងគេលើ ពិភពលោក” ហើយលើសពីនេះនាងតែងតែផ្តាំផ្ញើដល់ស្ត្រីគ្រប់រូប ត្រូវតែសម្អាតខ្លួនជាប្រចាំថ្ងៃ ទើបស្អាតដូចនាង ។
នាងបាននិយាយបន្តទៀតថា “ពេលថ្មីនេះ នាងស្រក់ទម្ងន់អស់ ៣ គីឡូក្រាមហើយ កំឡុងពេលដែលនាងមកទស្សនានៅទីក្រុងហុងកុងនេះ” មូលហេតុដោយសារនាងខំបំពេញនូវការងារក្រៅម៉ោងច្រើនពេក ។ នាងបានប្រកាសបន្តទៀតថា អាចថ៌កំបាំងនៃការសម្រក់ទម្ងន់គឺមានមួយផ្នែករបស់វា ប៉ុន្តែពេលដែលសម្រក់ទម្ងន់ ដើមទ្រូងនឹងយា មិនចង់ឲ្យយារត្រូវតែ ម៉ាស្សាជាប្រចាំ ៕