បន្ទាប់ពីបាត់មុខ មួយរយៈ ពេលនេះតារា បង្ហាញម៉ូដ របស់ចិន Gan Luluបានបង្ហាញ មុខសាជាថ្មីក្នុងពិធីតាំងពិព័រណ៍ អាងងូតទឹករបស់ ក្រុមហ៊ុនផលិតគ្រឿងសម្រាប់បន្ទប់ទឹកមួយ។ ក្នុងការចូលរួមពិធីនោះ Gan Luluបានដោះសំលៀកបំពាក់ចេញ គ្មានសល់ ទុកតែក្រណាត់ពាក់នឹងកបន្តិចដើម្បីបាំងដើមទ្រូង រួចចូលទៅអង្គុយក្នុងអាងនោះធ្វើព្រងើយ ធ្វើឲ្យអ្នកចូលរួមនាំ គ្នាថតរួប ឯអ្នកខ្លះមើលមិនដកភ្នែកចេញឡើយ។
ក្នុងការសម្ដែងបែបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មាន និងអ្នកចូលរួមដទៃទៀត។ ក្រោយពីងូតទឹកនិងបង្ហាញសកម្មភាពដ៏ស្រើបស្រាលរួចមក នាងGan Luluក៏បានទៅប្ដូរសំលៀកបំពាក់មួយឈុតទៀតគឺមានតែស្បៃនិងប៉ាក់មួយចំនួនបាំងកន្លែងសំខាន់ តែប្រលែងផ្នែកផ្សេងទៀតឲ្យមើលឃើញលើគោកតែម្ដង។