ម្ចាស់ភោជនីយដ្ឋានវ័យ៦៥ឆ្នាំលោក Prem Singh បានប្រើទេពកោសល្យពិសេស គឺយកដៃទទេលូកចូលប្រេងកំពុងពុះកម្រិតកម្ដៅ ២០០អង្សារសេ ដោយការបង្ហាញរបស់គាត់បានល្បីល្បាញពេញទីក្រុង Old Delhi ប្រទេសឥណ្ឌា។
លោក Prem Singh និយាយថា លោកបានធ្វើវាអស់២៥ឆ្នាំហើយ រហូតក្លាយជាបទពិសោធន៍ ប៉ុន្តែលោកគ្មានរងរបួសឬកើតរោគអ្វីឡើយ។ “ម្ដងនោះខ្ញុំបានដាក់ដៃចូលក្នុងប្រេងកំពុងពុះ ហើយក្រោយមកដាក់ម្ដងទៀត ទើបខ្ញុំដឹងថាប្រេងកំពុងពុះកញ្ជ្រោលនោះ មិនបានធ្វើឱ្យខ្ញុំឈឺចាប់ឡើយ”។
លោក Singh មានហាងមួយឈ្មោះ Ganesh បើកដោយឪពុកគាត់ក្នុងទីក្រុង Old Delhi ក្នុងឆ្នាំ១៩៦០ ហើយហាងនេះមានលក់ត្រីបំពង និងអាហារឥណ្ឌាច្រើនទៀត។ ពេលល្ងាចអ្នកមើលនិងភ្ញៀវជាច្រើនមកមើលគាត់។ “អ្នកគ្រាប់គ្នាចង់ឱ្យខ្ញុំដាក់ដៃចូលប្រេងក្ដៅ។ ពួកគេចង់ឃើញថា តើខ្ញុំធ្វើវាបានដោយរបៀបណា”។ លោក Singh បានបញ្ជាក់យ៉ាងដូច្នេះ៕



ប្រភព ណប់៧០