សារព័ត៌មាន បរទេសមួយ បានរាយការណ៍ថា នៅលើផ្លូវ Highway មួយក្នុងតំបន់ Brooklyn ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក មានហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ មនុស្សជាច្រើន បានរងរបួស ដោយសារ តែមានការប៉ះ ទង្គិចគ្នារវាង រថយន្តដល់ ទៅ២១គ្រឿង។
ក្រុមសង្គ្រោះបាន និយាយថា គ្រោះថ្នាក់នេះ កើតឡើង បន្ទាប់ពីមានព្រិលទឹកកក ពណ៌ខ្មៅបានធ្លាក់ ពាសពេញ ផ្លូវនៅកំឡុងពេល រាត្រីធ្វើឲ្យងងឹត សឹងតែមើលផ្លូវ មិនឃើញទើប បណ្តាលឲ្យ រថយន្តជាច្រើន បុកគ្នាហើយក៏ មានមនុស្សរងរបួស ជាច្រើនផងដែរ។
ប៉ូលីស បានបិទផ្លូវ highway នោះជាច្រើន ម៉ោងកាលពីថ្ងៃអង្គារ កន្លងទៅនេះ រហូតដល់ អាកាសធាតុប្រែល្អ នៅពេលព្រឹក បន្ទាប់ទើបបើកឲ្យ អ្នកដំណើរ ធ្វើចរាចរណ៍បាន៕

