ថ្ងៃសៅរ៍ ទី ២៨ ខែធ្នូ ឆ្នាំ២០១៣ នេះ (Saturday 28 Dec.) ក្បួនបាតុករអហិង្សារបស់គណបក្សសង្រ្គោះជាតិ នឹងចេញដំណើរពីទីលានប្រជាធិបតេយ្យនៅម៉ោង ៣ រសៀល។ សូមមើលផ្លូវហែលតាមផែនទីខាងក្រោមនេះ។
ចេញពីទីលានប្រជាធិបតេយ្យតាមផ្លូវ១០៨ ដល់កែងមហាវិថីព្រះមុនីវង្សបត់ឆ្វេង រហូតដល់កែងមហាវិថីកម្ពុជាក្រោម បត់ស្តាំ ដល់កែងផ្លូវសុកហុកបត់ឆ្វេង រហូតដល់កែងមហាវិថីព្រះសីហនុ បត់ឆ្វេងឆ្លងកាត់មហាវិថីព្រះមុនីវង្ស រហូតដល់កែងវិថីត្រសក់ផ្អែម (៦៣) បត់ឆ្វេងរហូតដល់ផ្សារធំថ្មី បត់ស្តាំ បត់តាមផ្លូវជាប់ផ្សារឆ្ពោះទៅប៉ែកខាងជើងផ្សារដល់កែងផ្លូវ ៦១ បត់ស្ដាំចូលទីលានប្រជាធិបតេយ្យ