ន៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅ ក្នុងប្រទេសចិនដោយមាន
បុរសម្នាក់ប៉ុនប៉ង លោតសម្លាប់ខ្លួនពីលើស្ពាន។ ស្ថិតក្នុងហេតុការណ៏នោះ
មានក្រុមអ្នកជួយសង្គ្រោះជាច្រើនដែលបានមកដល់កន្លែងកើតហេតុ ប៉ុន្តែ
មានតែនារីម្នាក់ប៉ុណ្ណោះដែល អាចឈរនៅជិតនិងនិយាយពាក្យលួងលោម
គាត់កុំអោយគិតខ្លី បែបនេះ។
នៅខណៈនោះដោយសារ នាងបានគិតថាការជួយសង្គ្រោះជីវិតមនុស្សជារឿង
សំខាន់ ដូចពាក្យស្លោកមួយបានលើកឡើងថា "សង់ប្រាសាទប្រាំពីរជាន់ មិន
ស្មើនឹងជួយជីវិតមនុស្សម្នាក់" ទើបនាងសម្រេចចិត្តចាប់បុរសនោះថើប
ដើម្បីផ្តល់ឱកាសអោយក្រុមអ្នកសង្គ្រោះបានខិតចូលមកជិត និងឈានដល់
ការជួយជីវិតរបស់គាត់។
ជាសំណាងល្អជនរងគ្រោះដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនេះ ត្រូវបាន រួចជីវិត
ដោយសារស្នាមថើបដំបូងរបស់ស្រីក្រមុំដ៏ស្រស់ផូរផង់ម្នាក់នេះ៕
ប្រភពពី
vow-news