ក្រុមហ៊ុន Lenovo ទើបបានប្រកាសចេញកុំព្យូទ័របន្ទះស្ដើងថ្មី S5000 តាមការសន្យាថា នឹងផ្ដល់នូវផលិតផលថ្មីទាំងស្ដើង និងស្រាល ។ យ៉ាងណាមិញភាពពិតនៃកុំព្យូទ័របន្ទះស្ដើង S5000 គឺត្រូវបានរចនាឡើងជាមួយនឹងកម្រាស់ 7.9mm និងទម្ងន់ 246 grams ។

លក្ខណសម្បត្តិរបស់ Lenovo S5000 ៖
- អេក្រង់ 7-inch កម្រិតភាពច្បាស់ 1280×800 pixels
- កាមេរ៉ា 5MP និង 1.6MP
- CPU quad-core 1.2GHz
- RAM 1GB
- បំពាក់ 3G HSPA+
- អង្គចងចាំជាប់ម៉ាស៊ីន 26GB
- ថាមពលថ្ម 3450mAh
- ដំណើរការដោយ Android 4.2 Jelly Bean

សូមបញ្ជាក់ថា មិនមានព័ត៌មានអំពីតម្លៃ និងថ្ងៃដែលនឹងត្រូវចេញលក់នៅលើទីផ្សារសម្រាប់កុំព្យូទ័រ បន្ទះស្ដើង Lenovo S5000 នៅឡើយទេ ៕