ប្រភព កម្ពុជាថ្មីភ្នំពេញ ៖ ស្ត្រីម្នាក់បានចូលទៅអុកឡុកបោកបំផ្លាញរបស់របរក្នុងហាង ខារ៉ាអូខេ IVAN ខណៈដែលឃើញរថយន្តមិត្តភក្ដិប្តីនៅមុខហាងខារ៉ាអូខេខាងលើ។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង៥០នាទី យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៣ ក្នុងបរិវេណខារ៉ាអូខេ IVAN ស្ថិតនៅចំណុចខាងត្បូងវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវលេខ១៦៩កែងផ្លូវ១៦៤ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។
ស្ត្រីដែលជាជនបង្កឈ្មោះ ម៉ឹង ស៊ីវុត្ថា អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ៣៣Eo ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ប្រភពព័ត៌មានបានឲ្យដឹងថា មុខពេលកើតហេតុស្ត្រីបង្កបានជិះរថយន្តឡិចស៊ីស៤៧០មួយគ្រឿងពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-4420 ស្វែងរកប្តីដែលបាត់ពីផ្ទះជិតមួយយប់ទៅហើយមិនឃើញត្រឡប់មក ផ្ទះ តែបែរជាប្រទះឃើញរថយន្តប្តីចតនៅមុខខារ៉ាអូខេទៅវិញ ហើយក៏ចូលទៅអុកឡុកតែម្តង៕
