ប្រភព ដើមអម្ពិលភ្នំពេញ៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិង អនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងឱ្យដឹងថា យើង មិនទៅចូលរួមប្រជុំដដែល ។
លោក សម រង្ស៊ី៖ យោងតាមមាត្រា៨២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានបញ្ជាក់ថា មិនគួរប្រញាប់ប្រញាល់ ពេកនោះទេ ។ យើងគួរបន្តចរចា គ្នាបន្តទៀត ដើម្បីស្រាយ បញ្ហាមានមិនប្រក្រតី នៃការបោះឆ្នោត ។ ខ្ញុំសូមសរសើរអង្គការ សង្គមស៊ីវិលមួយចំនួន ដែលបានស្នើឱ្យមាន ការរកយុត្តិធម៌។ យើងត្រូវការចរចាជា មួយគណបក្សប្រជាជន កម្ពុជា ដើម្បីរិះរកមធ្យោបាយ ផ្សេងដើម្បីដោះស្រាយ ហើយក៏ចង់ឱ្យមានតុល្យភាព នៅក្នុងក្បាលម៉ាស៊ីន រដ្ឋសភា ដើម្បីរួមគ្នាទទួលខុសត្រូវ ។ យើងយកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ជាថ្ងៃចាប់ផ្តើមនៃរយៈពេល ៦០ថ្ងៃនៃដំណើរ ការបោះឆ្នោត។មាត្រា១ ចែងថា ប្រទេសកម្ពុជា…. លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ មាត្រា៩ ចែងថា ព្រះមហាក្សត្រ ទ្រង់មានតួនាទី ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈ ឱ្យមានភាពទៀងទាត់ ។
ការប្រជុំរដ្ឋសភា មានតែ៦៨រូប គឺជារំលោភរដ្ឋធម្មនុញ្ញ មាត្រា៧៦ វានឹងក្លាយទៅជាសភា គណបក្សប្រជាជន កម្ពុជា ជាមិនខាន ដោយសារតែ គណបក្សសង្រ្គោះជាតិ តំណាងឱ្យសំឡេងជាង ពាក់កណ្តាលនគរ ។
លោក កឹម សុខា៖ យើងមិនចូលរួមប្រជុំសភាទេ ។ បាតុកម្មអាចនឹង មានបន្តទៀត ប្រសិនបើប្រជាពលរដ្ឋ ម្ចាស់ ឆ្នោតទាមទារឱ្យ។
លោក សមរង្ស៊ី៖ យើងធ្វើសម្បទានមួយ សូមឱ្យគណបក្សប្រជាជនកម្ពុជា ធ្វើសម្បទានមួយដែរ។ គួរបង្កើតស្មារតី ឈ្នះទាំងពីរ (គណបក្ស) ដោយទុកចិត្តគ្នាទៅវិញ ទទួលខុសត្រូវរួមគ្នា។ មិនត្រូវឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំ បែបផ្តាច់ការនោះទេ ដឹកនាំរដ្ឋាភិបាល សភា និងស្ថាប័នជាតិតែឯង ។
យើងត្រូវជំរុញឱ្យ គ.ជ.ប បើកតាមសំណើរ របស់សង្គមស៊ីវិល ដើម្បីបញ្ជាក់ថា យើងឈ្នះទាំងពីរ យើងតាម តុល្យភាព ទាំងពីរ ដើម្បីកុំឱ្យមាន គណបក្សតែមួយ គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យស្រេចតែនឹងចិត្ត ជិះសេះ លែងដៃ ។ តាមរយៈអ្នកសារព័ត៌មាន យើងស្នើឱ្យមានការចរចា ជាមួយគណបក្ស ប្រជាជនកម្ពុជា និយាយពី ការស្វែងរកការពិត ។
លោក កឹម សុខា៖ យើងនៅតែបន្តចង់ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ ដរបណាគ្មានការ ជជែករឿងនេះ យើងអត់ព្រមទេ។
សម រង្ស៊ី៖ យើងមានរូបមន្ត ច្រើនសម្រាប់ចរចា ។ យើងមិនអាចលាតត្រដាង បានទេ។ យើងរង់ចាំការជជែក ជាមួយគណបក្ស ប្រជាជនកម្ពុជា។ យើងការពារ ព្រះមហាក្សត្រ ប៉ុន្តែអ្នកខ្លះ ថាដង្ហែព្រះមហាក្សត្រ ប៉ុន្តែបែរចង់ ឱ្យព្រះអង្គ រំលោភរដ្ឋធម្មនុញ្ញទៅវិញ ។យើងចង់ឱ្យព្រះមហាក្សត្រ ជាព្រះមហាក្សត្រកម្ពុជា ទាំងមូល មិនមែន តំណាងរាស្រ្ត ប្រជារាស្រ្តខ្មែរ តែពាក់កណ្តាលនោះទេ ៕

(ចប់ម៉ោង១១និង៥០)