តាមប្រភពព៌តមានរបស់កាសែត ស៊ីណា បានអោយដឹងថា ស្រ្តីវ័យក្មេងម្នាក់បានឡើងទៅលើដំបូលអាគារ មន្ទីពេទ្យ ប៉ុនប៉ងធ្វើអត្តឃាត បញ្ចប់ជីវិតរបស់ខ្លួន។ ប្រភពព៌តមានដដែលបាន បន្តទៀតថា កាលពីព្រឹកថ្ងៃទី ៤ កញ្ញា ស្រ្តីវ័យក្មេងម្នាក់នោះ បានសំរេចចិត្ត ធ្វើអត្តឃាត ព្រោះតែ ការវះកាត់ កែសុដន់របស់នាង មិនបានជោគជ័យ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រុមគ្រូពេទ្យបានបញ្ជូន អ្នកជំនាញខាងប្រឹក្សាយោបល់ ឡើងទៅលោងលោម នាងដើម្បីអោយ បញ្ឈប់ ការគិតខ្លីនេះ។ រហូតមកដល់ ល្ងាចថ្ងៃដដែល ទើបការ សំរបសំរួលនេះទទួលបានជោគជ័យ ហើយនាង ផ្លាស់ប្តូរគំនិតធ្វើអត្តឃាតនេះផងដែរ ដែលនេះជាជោគជ័យដ៍ធំធេងមួយរប់ស ក្រុមអ្នកជំនាញទាំង២នាក់៕