រាជធានីភ្នំពេញ៖ ហេតុការណ៍ ការមួយបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃ១០ខែកញ្ញាឆ្នាំ ២០១៣នៅតាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ជិតវត្តទឹកថ្លា នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ជនរងគ្រោះឈ្មោះទុំ ចន្ទ័ដារ៉ា ភេទស្រី អាយុ៥៨ឆ្នាំ នៅ ភូមិដូង ឃុំបាលង្ក័ ស្រុកបារាយ ខេត្តកំពង់ធំ។បច្ចុប្បន្នស្នាក់រាជធានីភ្នំពេញ នៅផ្ទះ លេខ ១៧ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនបានជិះរថយន្តម៉ាក VIGO ពណ៍ ស្កពាក់ស្លាកលេខភ្នំពេញ2V9062បើកពីកើតទៅលិច។
មុនពេលកើតហេតុជនរងគ្រោះបានឈប់ឡាន ចុះមកទិញផ្កាស្រាប់តែពេលនោះមានជនល្មើសមានគ្នាពីនាក់ជិះម៉ូតូ VIVAពណ៍ខ្មៅមិនចាំស្លាកលេខមកឈប់ជិតឡានរបស់គាត់ហើយបើកទ្វាឡាន យកកាបូបលុយរបស់គាត់ជិះចេញទៅបាត់ពេលនោះនាក់លក់ផ្កាក៍បានស្រែក ប៉ុន្តែចោរបានជិះម៉ូតូកេចខ្លួនបាត់ទៅហើយ។គួរបញ្ជាក់ថា៖ស្ត្រី រងគ្រោះបានបាត់លុយសរុប ចំនួន1000$ គាត់បើកបរអត្តសញ្ញាណប័ណ្ណហើយគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ទឹកថ្លាដើម្បីអោយប៉ូលីសស្វែងរកជនល្មើសមកដាក់ទោសតាមច្បាប់៕ដោយ ជួប ស្រីដា
ប្រភព:វាលឥន្រ្តីយ