
ការស្លៀកពាក់សិចស៊ីរបស់នាងអ៊ីឡា ចាន់ សមាជិកក្រុមតារាចម្រៀងតៃវ៉ាន់ S-H-E បានស្រូបយកបេះដូងអ្នកគាំទ្រជាង១ម៉ឺននាក់នៅក្នុងកម្មវិធីប្រគំ តន្ត្រីទេសចរណ៍ Together Forever 2013 ក្នុងទីក្រុងណានជីង ប្រទេសចិនកាលពីថ្ងៃសៅរ៍ទី៧ កញ្ញា ឆ្នាំ២០១៣ ។
ក្រៅពីបទចម្រៀងដ៏ពីរោះរណ្តំដែលទាក់ទាញបេះដូងអ្នកគាំទ្រ តារាចម្រៀងជើងចាស់ អ៊ីឡា ចាន់ បានធ្វើឱ្យទស្សនិកជនសម្លឹងមើលនាងមិនដាក់ភ្នែក ដោយសារតែការស្លៀកពាក់សិចស៊ីអាវចំហទ្រូងរាងអក្សរ«V»មើលឃើញគល់ សុដន់ និងជើងដ៏ស្រឡូន សខ្ចី ។តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបាននិយាយទាំងញញឹមថា «លោកអ្នកអាចថតរូបសិចស៊ីរបស់ខ្ញុំបាន តែហាមថតខោទ្រនាប់របស់ខ្ញុំ» ។ នៅក្នុងការប្រគំតន្ត្រីនោះ អ្នកគាំទ្របានឡើងទៅលើវេទិកាជាមួយនឹងកាដូច្រើនសន្ធឹកសន្ធាប់ជូន តារាសម្តែងរូបស្រស់នេះ ។ អ៊ីឡា ចាន់ បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅដល់រូបនាង ៕