តារាសម្ដែងកំពុងមានសន្ទុះទីផ្សារនៅក្នុងពិភពសិល្បៈ កញ្ញា មួយ មួយ អះអាងថា សម្រាប់គូស្រករ នាងបើកចិត្តទូលាយដល់បុរសគ្រប់រូបដោយមិនប្រកាន់វណ្ណៈឡើយ។ កញ្ញា មួយ មួយ លើកឡើងដូច្នេះស្របពេល ដែលមានបណ្ដាញសារព័ត៌មានមួយចំនួននិយាយថាកញ្ញាកំពុងតែទាក់ទងប្រុស ក្មេង ព្រមទាំងមានលក្ខខណ្ឌមួយចំនួនសម្រាប់ការជ្រើសរើសគូ អនាគត។
កញ្ញា មួយ មួយ បញ្ជាក់ថា ៖ “ពេលនេះបេះដូងរបស់ខ្ញុំនៅទំនេរ ហើយខ្ញុំបើកចិត្តទូលាយ សម្រាប់បុរស ដែលបានខ្ញុំជាគូអនាគត”។ បើទោះជាបែបនេះតារាសម្ដែងដែលទាក់ទាញការគាំទ្រច្រើនពីទស្សនិកជន នៅក្នុងកម្មវិធីអាណាចក្រតារា តាមរយៈការបង្ហាញសំលៀកបំពាក់ ហាក់មិនសូវខ្វល់ខ្វាយរឿងស្នេហាប៉ុន្មានទេចំពោះរឿងគូស្រករនៅពេលនេះ ។ មិនសូវខ្វល់នៅត្រង់ថា កញ្ញាចង់ពង្រឹងការងារនៅក្នុងវិស័យសិល្បៈឱ្យបានច្រើនជាងនេះបន្ថែម ទៀត។ យ៉ាងណាក៏ដោយកញ្ញាអះអាងថាប្រហែលជាពីរឆ្នាំទើបនាងគិតគូររឿង ជ្រើសរើសគូអនាគត។ មួយ មួយ ដែលមានឈ្មោះពិតហៅថា គីម ឡាង បានបន្តថា កញ្ញាមិនចង់បានគូស្រករមានទ្រព្យសម្បត្តិខ្ពស់ជាងខ្លួននោះទេ ព្រោះថា អាចនឹងមិនមានសុភមង្គលនៅក្នុងគ្រួសារប្រសិនបើរស់នៅជាមួយគ្នា។ កញ្ញាបន្ថែមថា មានមិត្តភ័ក្ដិមួយចំនួននៅក្នុងសិល្បៈបានជួបប្រទះបញ្ហានេះរួចទៅហើយ ដោយរៀបការមិនទាន់បានប៉ុន្មានផងលែងលះគ្នាទៅវិញ។អតីតពិធីការិនី ទូរទស្សន៍ប៉ុស្ថិលេខ៣រូបនេះ ចង់បានបុរស ដែលមានជីវភាពប្រហាក់ប្រហែលគ្នា និងចេះយល់ចិត្តគ្នាទៅវិញទៅមកដោយមិនប្រកាន់វណ្ណៈ។ មកទល់នឹងពេលនេះកញ្ញា មួយ មួយ ទើបមានវ័យ ២៣ ឆ្នាំប៉ុណ្ណោះ។ អាមួយ មានឈ្មោះដើមហៅថា គីម ឡាង នាងជាអតីតពិធីការិនី នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលបានវេចសម្ពាយមកពីខេត្តពោធិ៍សាត់ ដោយបានប្រឡូកក្នុងសិល្បៈ ក្នុងឆ្នាំ២០០៨ ដើម្បីរកប្រាក់ចិញ្ចឹមម្ដាយចាស់ជរា។