កាលពីពេលកន្លងទៅនេះ វីដេអូឃ្លីបថ្មីមួយទៀត បង្ហាញពីសកម្មភាព នារីជនជាតិចិនម្នាក់ បានធ្វើការវាយតប់ ទាត់ធាក់ យ៉ាងចាស់ដៃ ទៅលើនារីម្នាក់ទៀត ត្រូវបានបង្ហោះ លើប្រព័ន្ធអ៊ិនធើណេត បង្កអោយមានការ ភ្ញាក់ផ្អើល និង រិះគន់ជាខ្លាំង។
ជាច្រើនលើកច្រើនសារ មកហើយ ដែលហេតុការណ៍បែបនេះ បានកើតឡើង នៅក្នុងប្រទេសចិន ហើយសំរាប់លើកនេះ ក៏មិនខុសគ្នា ប៉ុន្មាននោះដែរ ដែលនារីរងគ្រោះ រងការវាយដំ ដោយគ្មាននរណាម្នាក់ជួយ ក្រៅតែពីការឈរមើល។ ក្នុងនោះដែរ ឃើញថា មុនពេល មានការរ វាយប្រហារ មានអ្នកចាំថតវីដេអូ រួចជាស្រេចទៅហើយ ដែលនេះអាចបញ្ជាក់ឲ្យយើង ដឹងបានថា នារីបង្កអំពើហឹង្សា និង បក្សពួករបស់ខ្លួន បានរៀបចំទុកជាមុន និង តាមពីក្រោយដើម្បីធ្វើសកម្មភាព តែម្តង។
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖
ប្រភពពី
ខ្មែរឡូត