ចិន៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយនៅ តាមផ្លូវ បណ្តោយផ្លូវ highway ដែលតភ្ជាប់ ពីខេត្ត Hubei ទៅ Jiangxi ប្រទេសចិន។ តាមប្រភពពត៌មានបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ មួយនេះ បានធ្វើអោយមនុស្សម្នាក់ រងរបួសធ្ងន់ និង បាត់បង់ជីវិត២នាក់ គឺប្រុសម្នាក់ ស្រីម្នាក់ ដែលមានសភាព អាក្រាតកាយ ល្វែងក្រោម។ ដោយតាមការស្រាវជ្រាវ បានអោយដឹងថា ជនរងគ្រោះដែល បាត់បង់ជីវិតទាំង២នាក់នោះ បានរួមភេទលើរថយន្ត ខណៈពេលដែល កំពុងបើកបរ ហើយបុរសម្នាក់ដែលរង របួសធ្ងន់មានឈ្មោះថា Truong Sinh អាយុ៣១ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯងប៉ុននោះ។ ប្រភពពត៌មាន ដដែលបាន បន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលមកពី រថយន្តគូស្នេហ៍មួយគូ ដែលកំពុងរួមរ័កគ្នាលើឡាន បានរេចង្កូតទៅបុក រថយន្តមួយទៀតមួយទំហឹង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២។ ហើយពេលនេះ ជនរងគ្រោះដែលបើកបរតែម្នាក់ឯង បានសុំតុលាការ អោយសើររើសំនុំក្តីឡើងវិញ ជាពិសេសនោះ ក្រុមហ៊ុនធានារ៉ាប់រងក៍បានប្តង់សំណងដល់អ្នកស្លាប់ ចំនួន ៩៨៧០០០ យេន រួចទៅហើយផងដែរ។ គួរបញ្ជាក់ផងដែរថា ពេលនេះតុលាការ កំពុងតែរៀបចំសើររើ សំនុំក្តីនេះ តាមសំនើររបស់ជនរងគ្រោះផងដែរ៕

khmer-note