តាមរបាយការណ៍ របស់ភ្នាក់ងារសារព៌តមាន ស៊ិនហួរ បានអោយដឹងថា ចំនួននាក់ស្លាប់មានការកើនឡើង ដល់ទៅ៤៣ នាក់ និង រងរបួស ៤០ នាក់ ក្នុងហេតុការណ៍ ក្រឡាប់ ឡានក្រុង កាលពីព្រឹកថ្ងៃ ចន្ទ័ ម្សិលមិញនេះ ក្នុងទីក្រុង Guatemala។ តាមប្រភព ព៌តមានបាន អោយដឹងថា ឡានក្រុងមួយគ្រឿងនេះ ធ្វើដំណើរចេញពី ទីក្រុង San Martin ដែលមានអ្នកដំណើរ មិនតិចជាង ៩០នាក់ឡើយ។ ប្រភពព៌តមានដដែលបានបន្តទៀតថា រថយន្តក្រុងមួយនេះ បានធ្លាក់ចូលក្នុង ជ្រោះជំរៅ ៧៥ម៉ែត ក្បែរទន្លេ ហើយពេលនេះគេកំពុងតែ ស្វែងរកមូលហេតុ នៃគ្រោះថ្នាក់នេះ៕
ប្រភព khmer-note