កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល Austria បានដាក់ចេញនូវ ច្បាប់ថ្មីមួយ ដែលនឹង ធ្វើការផាកពិន័យរាល់អ្នកដំណើរណា ប្រព្រឹត្តអំពើមិនសមរម្យនៅលើទូក។ ក្រោម ច្បាប់ថ្មីនេះ រាល់អ្នកដំណើរណានិយាយទូរស័ព្ទខ្លាំង រឺបរិភោគអាហារ មានក្លិន នឹងត្រូវបណ្តេញចេញពីទូក និងផាកពិន័យ៥០អឺរ៉ូ ផងដែរ។ ចំពោះអ្នកដំណើរ ដែលអោបថើបគ្នា រឺប្រព្រឹត្តអំពើអាសអាភាសមួយចំនួននៅលើទូក នឹង ទទួល ការផាកពិន័យ យ៉ាងខ្លាំងករណីខាងលើទៀត ព្រោះការប្រព្រឹត្តអំពើអាសអាភាស រឺរួមរ័កគ្នា នៅលើទូកមាន ការកើនឡើងយ៉ាងខ្លាំងនៅប្រទេស Austria។ កាលពីឆ្នាំ២០០៩ នៅស្ថានីយរថភ្លើង Warrington Bank Quay ក៏មានការហាមប្រាមមិនអោយអោប ថើបគ្នានៅទីនោះផងដែរ ហើយដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាល Austria បានបង្កើតកន្លែងអោបថើបគ្នាមួយនៅកន្លែងចតរថយន្ត ដោយគូស្នេហ៍អាចមាន ពេល២០នាទីអោបថើបគ្នា។ តើអ្នកទាំងអស់គ្នា យល់យ៉ាងណាចំពោះច្បាប់ថ្មីនេះ?

Khmer-note