ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា សិស្សទើបតែប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបថ្មីៗ នេះ ពួកគេច្រើនជ្រើសរើសមុខវិជ្ជាសិក្សា នៅថ្នាក់មហាវិទ្យាល័យ ទៅតាមការអូសទាញមិត្ត ភក្ត្រ័ ក្រុមគ្រួសារ ឬសិក្សាតាមចំណង់ចំណូលចិត្តរបស់ខ្លួន ជាពិសេសទៅលើជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ធនាគារទីផ្សារជាដើម…..។ល។ ដោយមិនបានស្វែងរកពីទីផ្សាការងារ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នឬអនាគតនោះទេ ទើបធ្វើអោយនិស្សិតមួយចំនួន ពេលរៀបចប់មិនមានការងារធ្វើ ឬធ្វើការខុសជំនាញ (ធ្វើការខុសជំនាញទទួលបាន ប្រាក់ ខែទាប)។ លោក ប៊ុន្នី វឌ្ឍនបញ្ញា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមេគងកម្ពុជា ប្រសាសន៏ថា មុននឹង សម្រេចចិត្តសិក្សាទៅលើមុខវិជ្ជាណាមួយនៅមហាវិទ្យាល័យ និស្សិតគួរតោងគិតថា តើមុខ វិជ្ជាអ្វីដែលខ្លួនមានចំណូលចិត្តសិក្សា ហើយថាតើសង្គមបច្ចុប្បន្នក៏ដូចជាពេលអនាគ នៅពេលដែល រៀបចប់ថ្នាក់បរិញ្ញាបត្រ័៣ឆ្នាំឬ៤ឆ្នាំក្រោយនោះ ថាតើប្រទេសកម្ពុជាយើងត្រូវ ការធនធានមនុស្សបែបណា ទីផ្សារការងារផ្តោតទៅលើអ្វីជាចម្បង។ លោកថាមិនមានមុខ វិជ្ជាណាមួយបញ្ជាក់ថា ពេលរៀនចប់និស្សិតទទួលបានការងារ១០០ភាគរយនោះទេ សំខាន់ និស្សិត ខ្លួនឯងត្រូវព្យាយាម ចាប់យកជំនាញ ទាំងជំនាញបច្ចេកទេសនិងជំនាញផ្នែកភាសារ ស្របពេលដែលកម្ពុជាកំពុងដើរឆ្ពោះទៅរកទីផ្សារសេរី នៅក្នុងផែនសមាហរណម្មអាស៊ាន នៅ ឆ្នាំ២០១៥ ដែលនិងចូលមកដល់ ឆាប់ៗនៅពេលខាងមុខនេះ។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យវឌ្ឍនបញ្ញា បានកត់សម្គាល់ឃើញថានិស្សិតកម្ពុជា នាពេល បច្ចុប្បន្នភាគច្រើនមានទំនោរសិក្សាលើមុខវិជា គ្រងគ្រងពាណិជ្ជកម្ម ដូចជា ផ្នែក ទីផ្សារគណនេយ្យ និងគ្រប់គ្រងជាដើម ដែលជំនាញផ្នែកនេះហាក់មានភាពចង្អៀត បន្តិចទៅ ហើយ សម្រាប់ទីផ្សារកាងារនៅពេលបច្ចុប្បន្ន។ សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេស កំពុងអភិវឌ្ឍន៏គេសង្កេតឃើញថា ទីផ្សារការងារដែលកំពុងខ្វះខាតមានដូចជា ផ្នែកកសិកម្ម សំណង់ស៊ីវិល វិទ្យាសាសស្ត្រសង្គម រូបវិទ្យា គីមីវិទ្យា ព័ត៌មានវិទ្យា បច្ចេកទេសគ្រឿង យន្ត កំពុងមានតម្រូវការចាំបាច់ផងដែរ។ យ៉ាងណាក៏ដោយលោកមិនហ៊ានតម្លៃទេថា ជំនាញ ណាល្អហើយជំនាញណាមិនល្អនោះ ប៉ុន្តែលោកបាន លើកជាឧទាហរណ៏ថា «នៅលើទីផ្សារ ទំនិញណាសំបូរតែងតម្លៃថោក ហើយទំនិញណាកម្រតែងមានតម្លៃថ្លៃ» យ៉ាងណាមិញ ទី ផ្សារការងារសម្រាប់និស្សិតក៏មានសភាពដូចគ្នានេះផងដែរ។
ស្ថិតិរបស់ក្រសួងអប់រំបង្ហាញថា ចំណេះដឹងនិងជំនាញដែលជាតម្រូវការទីផ្សារការងារ រួមមាន គ្របគ្រងពាណិជ្ជកម្មស្មើ៤៨ភាគរយ វិទ្យាសាស្ត្រសង្គម២.៥៦ភាគរយ វិស្វកម្មសំណង់៣.៥៨ភាគរយ និង៤ភាគរយលើជំនាញកសិកម្ម៕