នៅក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយ ក្មេងស្រីតូចម្នាក់ ត្រូវបានរំលោភបូកដោយក្មេងប្រុស៥នាក់នៅក្នុងរដ្ឋ Assam ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។
ក្មេងប្រុសដែលត្រូវចោទប្រកាន់ទាំងអស់នោះមានអាយុចន្លោះពី ១២ ឆ្នាំទៅ ១៦ឆ្នាំ ត្រូវបានគេនិយាយថា ជាអ្នកជិតខាងរបស់ក្មេងស្រីរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែល ក្មេងស្រីរងគ្រោះកំពុងតែលេងជាមួយនឹងក្មេងប្រុសដែលត្រូវបាន ចោទប្រកាន់ទាំងនោះ ដែលនាងត្រូវបានគេដាក់ថ្នាំហើយយកនាងទៅផ្ទះមួយនៅក្បែរនោះដែលជា កន្លែងដែលនាងត្រូវបានរំលោភបូកពេញមួយយប់។
ជនរងគ្រោះត្រូវបានរកឃើញដោយឪពុកម្តាយរបស់នាងនៅថ្ងៃបន្ទាប់។ ការពិនិត្យវេជ្ជសាស្ត្របានបញ្ជាក់ថា ក្មេងស្រីត្រូវបានរំលោភដោយមនុស្សប្រុសជាង៥នាក់។
ក្មេងប្រុសទាំង៥នាក់ត្រូវបានបញ្ជូនទៅក្នុងមន្ទីរឃុំឃាំង ហើយនឹងត្រូវឡើងតុលាការ Juvenile នៅថ្ងៃនេះ។ ប៉ូលីសបាននិយាយថា បន្ទាប់ពីបានពិនិត្យផ្នែកវេជ្ជសាស្ត្រ ក្មេងស្រីរងគ្រោះបានត្រឡប់ទៅផ្ទះវិញដើម្បីតាំងស្មារតីឡើងវិញ។
ថ្មីៗនេះមានការពិភាក្សាវែកញែកដ៏ធំមួយទៅលើការទាមទារ ផ្លាស់ប្តូរ តុលាការយុត្តិធម៌ Juvenile បន្ទាប់ពីមានការដាក់ទោសជនល្មើសរំលោភបូកកាលពីថ្ងៃទី ១៦ ធ្នូ ឆ្នាំ២០១២ ដោយដាក់ឃុំក្នុងផ្ទះរយៈពេលត្រឹម៣ខែប៉ុណ្ណោះ៕