រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ ហ្សាម៉ាន់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ315 ទល់មុខក្រុមហ៊ុនស្រាបៀរថៃហ្គឺ ស្តិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែយកចិញ្ចើមផ្លូវដែល
ជា របស់សាធារណៈ នោះយកទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន ដោយបានធ្វើស្លាកសញ្ញាសាលារៀន ដាក់ដងទង់ជាតិជាប់នឹងផ្លូវបេតុង ដោយពុំក្រែងអាជ្ញាធរឡើយ។
គួរបញ្ចាក់ថា ចំណីផ្លូវដែលជារបស់សាធារណៈ គឺគិតចាប់ពីចិញ្ចើមផ្លូវយ៉ាងហោចណាស់ក៍3ម៉ែត្រដែរ គីសំរាប់ទុកអោយអ្នកថ្មើរជើងធ្វើដំណើរ។ សាលាអន្តរជាតិហ្សាម៉ាន់នេះត្រូវបានប្រជាពលរដ្ធរិះគន់ថា៖ពេលព្រឹក ចតរថយន្តជាច្រើនជួរបណ្ដាលអោយមានការស្ទះចរាចរណ៍យ៉ាងខ្លាំង គេពុំដឹងថាសាលាអន្តរជាតិមួយនេះអាងខ្នងអ្នកធំណាមួយទេ បានជាធ្វើអ្វីមិនដែលខ្លាចក្រែងអាជ្ញាធរខ្លះសោះ ប្រសិនបើអាជ្ញាធរពាក់ពន្ធ័គ្មានគោលការទប់ស្កាត់ទេនោះ ថ្ងៃណាមួយសាលាអន្តរជាតិនេះនឹងធ្វើរបងរំលោភយកចំណីផ្លូវធ្វើជាកម្ម សិទ្ធផ្ទាល់ខ្លួនមិនខាន៕ដោយ ជួប

ដកស្រង់ពី :
វាលឥន្ទ្រី