សកម្មភាពរបស់ចោរ ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ដោយចោរមានគ្នាពីរនាក់ ម្នាក់បានសួរម្ចាស់រថយន្ដពីផ្លូវ ហើយម្នាក់ទៀត បានលួចចូលទៅក្នុងរថយន្ដលួចលុយអស់ ដើរចេញដោយសុវត្ថិភាព។
ចោរទាំងពីរ បានបោកបញ្ឆោត ស្ដ្រីម្នាក់នៅក្នុងផ្សារទំនើប កន្លែងចំណតរថយន្ដ។ យោងតាមរបាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា ទង្វើនេះត្រូវបានចាប់បាន ប្រហែលជាង ៥០ដងមកហើយក្នុងឆ្នាំនេះ តែនៅតែមានអ្នកត្រូវ ចោរបោកបានដ៏ដែរ។
យោងតាមសំដីរបស់ប៉ូលីសបានឲ្យដឹងថា ស្ដ្រីរងគ្រោះបាត់អស់ការបូតលុយ និង Credit Card ដែលបានដាក់នៅក្នុងរថយន្ដ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ល្បិចថ្មីរបស់ចោរនេះ? សូមទស្សនា និងរក្សាភាពប្រុងប្រយ័ត្ន៖

ដកស្រង់ពី :
ខ្មែរឡូដ